ក្តៅៗទាន់ចិត្ត! លោក មាស រិទ្ធី បន្តឆ្លើយតបជុំវិញរឿង ប៊ុត សីហា (មានវីដេអូ)
នៅវេលាព្រឹកនេះផងដែរ ក្នុងកម្មវិធីផ្សាយផ្ទាល់របស់ស្ថានីយទូរទស្សន៍ ហង្សមាស លោក មាស រិទ្ធី ដែលជាលោកអគ្គនាយកតង បានធ្វើសេចកី្ត អធិប្បាយថា ខ្ញុំឃើញវីដេអូ របស់ ប៊ុត សីហា តបចំពោះរឿងរ៉ាវរបស់គាត់ តែខ្ញុំគិតថាចប់ទៅហើយ មិនចង់អីបន្តទៀតដែរ ប៉ុន្តែដោយគាត់ ត្រូវទៅអាម៉េរិក ប៉ុន្តែគាត់ខកចិត្ត ដោយសារតែ ខាងស្ថានទូតអាម៉េរិកមិនផ្តល់វីសា អោយទៅចឹងទៅ ។
អតីតអ្នកកាសែតរបស់ទូរទស្សន៍អប្សរារូបនេះបានបន្តថា ខ្ញុំគិតថា ដើម្បីអោយមហាជនទុកចិត្តជឿជាក់ ខ្ញុំគ្រាន់តែមើលសក់វាយ៉ាងម៉េចទៅហើយ អាហ្នឹងទុកអោយប្រិយ មិត្តពិចារណាចុះ គ្មានអីទាក់ទងគ្នាទេ គាត់ត្រូវទៅទ្រនំថ្មីផ្សេងទៀត ។ ហើយទាក់ទងទៅនឹងរឿង ថាហង្សមាសដឹងថាគាត់ ប្រុងទៅថោន បានជា ធ្វើអោយសីហា អាម៉ាសមុខ និយាយមែនទែនទៅអត់ដឹងសោះ អត់ដឹងថាសីហា ទៅថោន ប៉ុន្តែគាត់ទៅថោន ម៉េចបើគាត់មានកុងត្រាជាមួយហង្សមាស គាត់ទៅម៉េច ? ហើយអ្នកខ្លះទៀតថា ជាល្បិចហង្សមាស ហើយល្បិចម៉េច បើហង្សមាស ខំរើសគាត់ ដែលគេទទួលស្គាល់ បើយកគេនៅជាមួយធ្វើល្បិចចឹង យកមកធ្វើអី ?
លោកបានបន្ថែមទៀតថា ទាក់ទងខាងគាត់ថា ជាគិញសម្ងាត់របស់សមត្ថកិច្ច បើគិញមែនខាងសមត្ថកិច្ចចាប់ធ្វើអី ? មួយទៀត ថាអត់ឃើញគេថតពេលចាប់នោះ ពេលនោះសមត្ថកិច្ចចាប់ពេលយប់ នឹងចាប់ភ្លាមៗតែម្តង ដោយអ្នកសារព័ត៌មានយើង មិនបានទៅទាន់ តែសមត្ថកិច្ចគេថតទុកខ្លួនគេរួចទៅហើយ មិនមែនអត់រូបភាពទេ ?៕
Post a Comment