ពិតជារំភើបមែន! លោកតាលោកយាយនាំគ្នាស្លៀកឈុតរៀបការដើម្បី
ដូចពាក្យចាស់បុរាណលោកបានពោលថា កាលពីក្មេងស្រលាញ់គ្នាម្តង
លុះចាស់កោងខ្នងស្រលាញ់គ្នាម្តងទៀត ដែលពាក្យចាស់បុរាណនេះពិតជាត្រឹមត្រូវមែន។
ជាក់ស្តែងកាលពីពេលថ្មីៗកន្លងទៅនេះ លោកតាលោកយាយជាច្រើនគូនៅក្នុងប្រទេសចិន
បានធ្វើឲ្យមនុស្សជាច្រើនកោតសរសើរ និងរំភើបយ៉ាងខ្លាំង
ដោយសារតែការស្រលាញ់គ្នារបស់ពួកគាត់
ហើយបាននាំគ្នាស្លៀកឈុតអាពាហ៍ពិពាហ៍ម្តងទៀត ដើម្បីអបអរសាទខួបអាពាហ៍ពិពាហ៍។
យោងតាមប្រភពព័ត៌មានចិនបានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ មានលោកតាលោកយាយចំនួន៤គូជាមួយនឹងឈុតសម្លៀកបំពាក់កូនកំលោះកូនក្រមុំបាននាំគ្នាធ្វើដំណើរទៅកាន់ស្ពានកញ្ចក់ ដែលមានកំពស់១០០ម៉ែត្រមួយកន្លែងស្ថិតនៅក្នុងទីក្រុង Changsha ខេត្ត Hunan ប្រទេសចិន ដើម្បីធ្វើការអបអរសាទគម្រប់ខួបអាពាហ៍ពិពាហ៍ទី៥០ឆ្នាំរបស់ពួកគាត់។ ទិដ្ឋភាពទាំងនោះបានធ្វើឲ្យអ្នកដំណើរ និងអ្នកនៅក្នុងបណ្តាញសង្គមជាច្រើនមានការរំភើប និងភក្តីភាពរបស់ពួកគាត់ ដែលបានស្រលាញ់គ្នាយ៉ាងស្ម័គ្រស្មោះដល់ចាស់កោងខ្នងបែបនេះ៕

Post a Comment