loading...

នី មុន្នីនាថ កំពុង​ល្បី​ថា​បោកប្រាស់​គូ​ដណ្តឹង​នៅ​អាមេរិក​

 នី​មុន្នី នាថ កំពុងតែ​ល្បីល្បាញ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អំពី​រឿង​បុរស​អនិកជន​ខ្មែរ​-​អាមេរិក បានបង្ហាញ​សារ​លើ​ហ្វេ​ស​ប៊ុ​ក បកអាក្រាត​រឿង តារា​ស្រី​រូបនេះ បោកប្រាស់​តាម​រូបភាព​ជា​គូ​ដណ្តឹង បាន​លុយកាក់​ទិញ​សម្ភារៈ​ជាច្រើន​។​
​ប៉ុន្តែ​ក្រោយពេល ដែល​នាង បាន​ទិ​ដ្ឋ​ការ​ទៅ​អាមេរិក បែ​ជា​តារា​ស្រី​រូបនេះ មិន​ព្រម​ទៅតាម​កាលកំណត់​ទៅវិញ បន្ថែម​ទាំង​រក​លេស នឹង​សុំ​ផ្តាច់​ពាក្យ​ថែមទៀត​។​

ស្រង់​ខ្លឹមសារ ទាំងស្រុង របស់​បុរស​ដែលជា​អតីត​គូ​ដណ្តឹង ““​តារា​សំដែង នី មន្នីនាថ ពិតជា​ពូកែ​សំដែង​មែន កុំថាឡើយ​តែ​ក្នុង​ខ្សែរ​ភាពយន្ត សូម្បីតែ​ក្រៅ​ខ្សែរ​ភាពយន្ត ក៏​ពូកែរ​ដែល​ហេតុតែ​ដើម្បី​លុយ តារា​សំដែង​ម្នាក់នេះ ប្រើល្បិច​បោកប្រាស់​សាហាវ​បំផុត ដោយ​យក​ការភ្ជាប់​ពាក្យ​ជាមួយ​បុរស​អនិកជន​ខ្មែរ ក្រៅប្រទេស​ម្នាក់នេះ ដើម្បី​ផ្តល់​ទំនុក​ចឹ​ត្ត​អោយ​គូរ​ដណ្តឹង​ម្នាក់នេះ ផ្តល់​លុយ​ឲ្យ​ទិញ​ឡាន​ជិះ ទិញ​ដី នឹងធ្វើ​ផ្ទះ​អោយ​នាង ថែមទាំង​ទិញ​គ្រឿងអលង្ការ គ្រឿង​ពេជ្រ​មួយចំនួនធំ​ថែមទៀត​ផង​។ ចុងក្រោយ​ដល់ពេល​សំភាស​ជាប់ ហើយ​ធ្លា​ក់វី​សារ​ត្រូវ​ទៅ​រស់នៅ​អាមេរិក នី មុន្នីនាថ បែ​ជា​បរិ​សេធ​មិន​ទៅវិញ ថែមទាំង​សុំ​ផ្តាច់​ពាក្យ​នឹង​គូរ​ដណ្តឹង​”​។ នេះ​បើតាម​ការបញ្ជាក់​ពី​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Vann Sina​។​

​ម្ចាស់​គណនី​ដដែល​នេះ នៅបាន​គូសបញ្ជាក់​បន្ថែ​មយ៉ាង​ដូច្នេះ​ថា “​ទង្វើ​ល​របស់ នី មុន្នីនាថ មិន​ត្រឹមតែ​មិន​ផ្តល់​តំលៃ​ដល់​ខ្លួនឯង​នោះទេ ថែមទាំង​ធ្វើអោយ​អ្នកសិល្បៈ​ដែល​គេ​ថ្លៃថ្នូរ​ផ្សេងៗ​ទៀត ត្រូវ​អាប់អោន​ដោយសារ​នាង​តែ​ម្នាក់​គត់​។ ហេតុ​ដូច​ច្នេះ សូម​អនិកជន​ខ្មែរ នៅក្រៅ​ប្រទេស​មួយចំនួន នឹង​ឧ​ញ៉ា​ដែល​នៅក្នុង​ស្រុក​ខ្មែរ បើ​មាន​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​តារា​សំដែង នី មុន្នីនាថ ម្នាក់នេះ គួ​តែ​ប្រុងប្រយ័ត្ន​អោយ​មែនទែន ដើម្បី​កុំអោយ​ចាញ់បោក​ដូច​អនិកជន​ខ្មែរ ដែល​នៅក្នុង​រូបភាព​នេះ​តទៅទៀត​”​៕​ 




No comments