loading...

ទ្រាំលែងបាន លោក លី ស៊ីនហួន អ្នកនិពន្ធបទ មាតាដៃ១០០ បកសារទៅអ្នករិះគន់ពន្លិច ពេជ្រ ថៃ

ទស្សនិកជនភាគច្រើនពិតជាបានស្គាល់ កវីតូច ដែលឈ្មោះពេញហៅថា ពេជ្រ ថៃ ដែលត្រូវជាកូនក្រុមរបស់លោក ព្រាប សុវត្ថិ ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក THE VOICE KIDS CAMBODIA រដូវកាលទី ១។ ក្នុងនោះកុមារា ពេជ្រ ថៃ បានជាប់វគ្គពាក់កណ្តាលផ្ដាច់ព្រ័តដោយការផ្ញើសារគាំទ្រពីទស្សនិកជន ហើយក៏ត្រូវបន្តទៅវគ្គផ្តាច់ព្រ័ត្ត។ ដោយឡែក ក្នុងនោះផងដែរ ក៏មានមតិមួយចំនួនបានបញ្ចេញប្រតិកម្មទៅលើការជាប់លើកនេះ ដោយខ្លះបានធ្វើការរិះគន់ផងដែរថា កុមារាពេជ្រ ថៃ មិនមានសមត្ថភាពគ្រប់គ្រាន់។ ជុំវិញបញ្ហានេះ លោក លី ស៊ីនហួន ជាអ្នកនិពន្ធបទចម្រៀងល្បីៗ ជាច្រើន ក៏បានចូលរួមបញ្ចេញមតិផងដែរ

អ្នកនិពន្ធបទ មាតាដៃមួយរយ រូបនេះបានបង្ហោះសារឆ្លើយតបនឹងពាក្យយរិះគន់ទៅលើ ពេជ្រ​ ថៃ ថា៖ «យល់ពាក្យសិល្បៈសិនទៅ! សិល្បៈមានគ្រប់បែបគ្រប់រសជាតិដើម្បីកំដរអារម្មណ៍ទស្សនិកជន។ ការប្រលងយកសំឡេងមែនតែត្រូវមានសមត្ថភាពទេពកោសល្យភាពវៃឆ្លាតចរិតនិស្ស័យល្អ ចំណេះដឹងទូទៅ និងក្លាហានផងទើបសមនឹងបានកាន់ពានហ្នឹងបាន។ ប្អូនៗទាំងអស់សុទ្ធសឹងតែមានចំណុចល្អទើបឆ្លងមកដល់វគ្គនេះបាន តែអ្នកមើលខ្លះមិនទាន់ពីសិល្បៈនិងការប្រលងនោះទេហើយថែមទាំងយកប្អូនបូរីមកវាយប្រហារ ពេជ្រថៃ រួមទាំងព្រួតគ្នារិះគន់កូនក្មេងអាយុ១២ឆ្នាំទៅវិញ។ ខ្ញុំសួរថាតើមានក្មេងប៉ុន្មាននាក់ដែលឆ្លាតវៃ ហើយមានសមត្ថភាពទេពកោសល និងចេះគោរពចាស់ទុំទៀតនោះ? បើនិយាយពីក្មេងច្រៀងពីរោះមិនខ្វះទេ តែគាត់ខ្វះអ្វីៗជាច្រើនដូចជាអន់កាយវិការ ហើយបទចម្រៀង និងទឹកមុខមិនស៊ីគ្នាច្រៀងខុសភ្លេងជាដើម។ សូមកុំយកអឿម រុនមកប្រៀបនឹងពេជ្រថៃអី ព្រោះពេជ្រថៃខ្លួនគេពោរពេញទៅដោយសិល្បៈដែលក្មេងៗជាច្រើនពិបាកនឹងធ្វើតាមបាន។ ខ្ញុំទ្រាំយូរហើយតែឃើញគេនាំគ្នាធ្វើបាបពេជ្រថៃពេកទើបខ្ញុំសុំចេញមតិទស្សនៈខ្លះទៅ»៕


No comments