កាន់តែរន្ធត់! មុនឃាតកម្មកើតឡើង អតីតស្វាមីសាន ស្រីឡៃ ធ្លាប់គំរាមថា..........
កាលពីម្សិលមិញអតីតបេក្ខនារី The Voice Cambodia និងជាកូនក្រុមរបស់អ្នកនាង ពេជ្រ សោភា គឺអ្នកនាង សាន ស្រីឡៃ ត្រូវបានអតីតប្តីបានធ្វើការបាញ់ប្រហារមកលើរូបនាងចំនួន៣គ្រាប់នៅក្នុងគ្លីនិក បណ្តាលឲ្យរូបនាងស្លាប់បាត់បង់ភ្លាមៗតែម្តង បន្ទាប់មកខ្មាន់កាំភ្លើងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។ យោងតាមការឲ្យដឹងពីអ៊ុំស្រី ឡុង ចាន់ធី ជាម្តាយរបស់សាន ស្រីឡៃ បានឲ្យដឹងថា កូនស្រីរបស់គាត់បានសម្រេចចិត្តលែងលះគ្នាជាមួយនឹងអតីតប្តី ដោយសារតែជនសង្ស័យធ្លាប់មានប្រពន្ធ និងកូនរួចហើយ ហើយទោះបីជាអតីតនាងសុំត្រូវរ៉ូវគ្នាវិញយ៉ាងណាក៏រូបនាងមិនព្រមដែរ។
ម្តាយរបស់ជនរងគ្រោះបានឲ្យដឹងទៀតថា កូនស្រីរបស់គាត់ និងជនសង្ស័យបានចែកផ្លូវគ្នារាងៗខ្លួន តែមិនបានលះលែងតាមផ្លូវច្បាប់ឡើយ ហើយក្នុងអំឡុងពេលចែកផ្លូវគ្នានោះ ប្តីរបស់ជនរងគ្រោះតែងតែសុំអង្វរត្រូវរ៉ូវគ្នាវិញ ហើយថែមទាំងគំរាមនាងថា “បើមិនត្រូវគ្នាវិញទេ មានតែស្លាប់ទាំង២នាក់”។ ឥលូវនេះដូចពាក្យសម្តី ដែលជនសង្ស័យធ្លាប់បាននិយាយមែន គឺជនសង្ស័យបានជ្រើសយកផ្លូវស្លាប់ទាំង២នាក់នេះមែន ដើម្បីបញ្ចប់បញ្ហាទាំងអស់ បន្សល់ទុកកូនប្រុសទាំង២នាក់ត្រូវកំព្រាឪពុកម្តាយទាំងក្មេងវ័យ៕

Post a Comment