loading...

វៀតណាម ប្រតិកម្ម​រឿង​កម្ពុជា​បណ្ដេញ​ជនអន្តោប្រវេសន៍​ជាង៧ម៉ឺន​នាក់

ថ្ងៃទី១០ ខែ តុលា ឆ្នាំ ២០១៧ នេះក្រសួងការបរទេសវៀតណាម​បាន​ចេញ​សេចក្ដី​ប្រកាស​ថា​ខ្លួន​មាន​ប្រតិកម្ម​ចំពោះ​ការ​ដក​ហូត​និង​បណ្ដេញ​ឯកសារខុសច្បាប់​ពីជនអន្តោប្រវេសន៍​ជាង៧ម៉ឺន​នាក់ដែល​ភាគច្រើន​ជា​ជនជាតិវៀត​ណាម ។

លោកស្រី ឡេ ធី​ធូ​ហាំង (Lê Thị Thu Hằng) បានមានប្រសាសន៍ក្នុងសន្ទរកថាយ៉ាងដូច្នេះថា កម្ពុជា​នឹង​វៀតណាមជាមិត្តល្អនឹងគ្នាដោយមានសហប្រតិបត្តិការជាមួយគ្នាយ៉ាងល្អឥតខ្ចោះ ដោយ​យោង​តាម​ស្មារតីនេះ​លោកស្រីទាមទាអោយប្រទេសកម្ពុជាយកចិត្តទុកដាក់បង្កើតលក្ខណៈស្រប​ច្បាប់​ណាមួយ​ជូន​ដល់​ពលរដ្ឋ​កម្ពុជា​ដែលមានដើមកំណើតវៀតណាម លោក​ស្រីសង្ឃឹម​យ៉ាងម៉ុតមាំ​ថា​ប្រទេសទាំងពី​នឹងមានចំណងសាមគ្គីល្អជានិរន្ត។

No comments