ជួយស៊ែរមួួយទៅ ពេលនេះ បញ្ញា សិទ្ធ ជួបទុក្ខធំ ព្រោះអ្នកម្តាយធ្លាក់ខ្លួនឈឺ
តារាសម្តែង និងជាពិធីករ ដែលមានរូបសម្រស់ស្រស់សង្ហា លោកបញ្ញា សិទ្ធ ពេលនេះត្រូវជួបទុក្ខធំ ព្រោះអ្នកម្តាយធ្លាក់ខ្លូនឈឺ។
កាលពីថ្មីនេះ លោកបញ្ញា សិទ្ធ បានបញ្ចេញសារទុក្ខក្រៀមក្រំមួយ ដោយសារតែអ្នកម្តាយរបស់លោកឈឺ តែក៏នៅតែមិនទាន់ដឹងពីជំងឺអ្វីនោះទេ ដោយក្នុងបានលើកឡើងថា៖ «ខ្ញុំបានមកដល់ហើយម៉ាក់ ឆាប់ជា កូនសុំទោសដែលមិនបានមើលម៉ាក់អោយបានដិតដល់កូនរវល់តែរឿងកាងារពេក។ គ្រូពេទ្យបានចាក់ថ្នាំនឹងដាក់សារ៉ូមអោយគាត់ជិតមួយអាទិត្យតាំងពីជំងឺស្រាលរហូតដល់ជំងឺធ្ងន់មិនដឹងជាថ្នាំអីខ្លះ ស្អែកព្រឹកខ្ញុំនឹងបន្តយកគាត់ទៅប្រទេសថៃហើយ»។
មិនបានប៉ុន្មានផង លោកបានបញ្ជូន អ្នកម្តាយរបស់លោក ទៅប្រទេសថៃតែម្តង ដោយខ្លាចមានអាការៈ កាន់តែធ្ងន់ធ្ងរ។ ក្នុងនោះ លោកក៏បានបញ្ជាក់ថាជំងឺរបស់ម្តាយលោក នៅតែមិនទាន់ធូរស្បើយនៅឡើយទេ។
Post a Comment