ខ្មាន់កាំភ្លើងបាញ់រះលើអ្នកមើលការប្រគំតន្ត្រីទីក្រុង Las Vegas ស្លាប់និងរបួសជាង១០០នាក់
Las Vegas ៖ មានមនុស្សចំនួន ២០នាក់បានស្លាប់ និងជាង ១០០នាក់
បានរងរបួសក្នុងការបាញ់រះទៅលើអ្នកចូលរួមមើលការប្រគំតន្ត្រីក្បែរសណ្ឋាគារ
Mandalay Bay Casino ក្នុងទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក។
ខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារពីលើអគារសណ្ឋាគារ Mandalay Bay ជាន់ទី៣២ សំដៅទៅលើអ្នកចូលរួមការប្រគំតន្ត្រីនៅកណ្ដាលវាល។ មនុស្សរាប់ពាន់នាក់បានសម្រុកចេញពីកន្លែងកើតទាំងព្រលឹងចុងសក់ ហើយមនុស្ស ១៤នាក់បានរងរបួសធ្ងន់ធ្ងរ។ អ្នកចូលរួមមើលតន្ត្រីមានប្រមាណ ៤០ ០០០នាក់។
ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង ១០៖ ៣០នាទីយប់ថ្ងៃទី ១តុលា(ម៉ោងនៅអាមេរិក)។ មន្ត្រីប៉ូលិសបានបាញ់សម្លាប់ជនសង្ស័យនិងកំពុងតាមស្វែងរកអ្នកជាប់ពាក់ព័ន្ធផ្សេងទៀត។
ទោះបីជាមិនទាន់មានក្រុមណាចេញមុខអះអាងនៅពីក្រោយការបាញ់ប្រហារ តែគេកត់សម្គាល់ឃើញថា ក្រុមភេរវក ISIS ធ្លាប់ចេញវីដេអូព្រមានវាយប្រហារដោយប្រើរថយន្ត ឬប្រើកាំបិតទៅលើតំបន់ Vegas Strip កាលពីខែឧសភាកន្លងទៅផងដែរ៕

Post a Comment