គួរប្រុងប្រយ័ត្ន! ចង់បានច្រមុះស្រួច ហើយនាំគ្នាដាក់ជ័រនេះចូលច្រមុះ ប្រយ័ត្នស្តាយក្រោយ
នាពេលបច្ចុប្បន្ននេះ
ស្ត្រីជាច្រើននៅក្នុងតំបន់អាស៊ីកំពុងតែពេញនិយមនឹងការដាក់ជ័រតូចម្យ៉ាងចូលទៅក្នុងច្រមុះរបស់ពួកគេ
ដើម្បីឲ្យមើលទៅកាន់តែដូចជនជាតិអឺរ៉ុប។ជាក់ស្ដែង
និន្នាការនៃសម្រស់នេះបានចាប់ផ្ដើមដំបូងក្នុងប្រទេសកូរ៉េខាងត្បូងប្រហែលជា
២ឆ្នាំ កន្លងមកហើយ បន្ទាប់មកក៏រីករាលដាលដល់ប្រទេសជប៉ុន ចិន និងតៃវ៉ាន់
ដែលយល់ថា មនុស្សស្រី គឺកាន់តែមានភាពទាក់ទាញជាងមុន
ប្រសិនបើពួកគេមានច្រមុះស្រួច។
ទោះជាយ៉ាងណា ភាពពេញនិយមជ្រួលតាមគ្នានេះក៏បានបង្កឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរផងដែរ។ កាលពីពេលថ្មីៗនេះ ស្ត្រីម្នាក់នៅក្នុងប្រទេសចិន ត្រូវគេរាយការណ៍ថាបានលេបជ័រសម្រាប់ធ្វើឲ្យច្រមុះស្រួចដោយចៃដន្យ ហើយវត្ថុជ័រតូចនេះក្រោយមកត្រូវបានរកឃើញនៅក្នុងពោះរបស់នាង។ វិធីធ្វើឲ្យច្រមុះស្រួចដោយមិនចាំបាច់វះកាត់ គឺសំដៅទៅលើការប្រើប្រាស់ឧបករណ៍ម្យ៉ាងដែលកំពុងមានការពេញនិយមមែនទែននៅលើវេបសាយលក់ទំនិញអនឡាញក្នុងអាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍។ ឧបករណ៍ ឬអាចហៅថាជាផលិតផលដែលគេប្រើជំនួសការវះកាត់ច្រមុះនោះ គឺជាជ័រដែលគេអះអាងថាធ្វើពីស៊ីលីកូនរាងកោងតូចមានប្រវែងប្រមាណជា ២ ទៅ ៣ សង់ទីម៉ែត្រ លៃស្របទៅតាមការថ្ពក់ជាប់ក្នុងច្រមុះ។ ម៉ាកល្បីពេញនិយមបំផុតមានប្រភពមកពីប្រទេស កូរ៉េខាងត្បូង ប៉ុន្តែផលិតផលកូពីក្លែងក្លាយជាច្រើនត្រូវបានបញ្ចេញចែកចាយលក់ព្រោងព្រាតក្នុងតម្លៃថោកជាងផងដែរ។
ព្រោះតែមានការផ្សព្វផ្សាយឃោសនាពេញសង្គមអនឡាញអំពីផលិតផលលើកខ្ទង់ច្រមុះ ក៏ដូចជាធ្វើឲ្យច្រមុះស្រួចមានប្រសិទ្ធភាពខ្ពស់អាចផ្ដល់លទ្ធផលវិជ្ជមានបានយ៉ាងលឿនដោយមិនមានបង្កការឈឺចាប់ ព្រមទាំងមានតម្លៃថោកសមរម្យទៀតនោះ ស្ត្រីជាច្រើនបាននាំគ្នាជឿនិងសាកល្បងទិញយកមកប្រើប្រាស់។ជាលទ្ធផលចុងក្រោយ ហេតុការណ៍មិនល្អក៏បានកើតឡើងទាក់ទងនឹងការប្រើប្រាស់ជ័រដាក់ច្រមុះ ដោយស្ត្រីវ័យ ២៥ ឆ្នាំ ម្នាក់រស់នៅ តៃប៊ិ ស្ទើរតែបាត់បង់ខ្ទិចច្រមុះ ក្រោយពីជ័រដាក់ឲ្យច្រមុះស្រួចបណ្ដាលឲ្យមានការឆ្លងមេរោគបាក់តេរី។ វេជ្ជបណ្ឌិតឈ្មោះ Liao Guoliang ដែលជាអ្នកព្យាបាលស្ត្រីនោះបានធ្វើការដាស់តឿនឲ្យនារីៗដទៃទៀតជៀសឆ្ងាយពីផលិតផលសម្រាប់សម្រស់ច្រមុះ។ លោកវេជ្ជបណ្ឌិតបាននិយាយថា គាត់បានសម្គាល់ឃើញមានអ្នកជម្ងឺស្រីកាន់តែច្រើនឡើងៗបាននាំគ្នាមកមកមន្ទីរពេទ្យដើម្បីព្យាបាល ក្រោយពីអ្នកទាំងនេះកើតបញ្ហាទាក់ទងនឹងច្រមុះ ដោយសារតែការប្រើជ័រស៊ីលីកូន។
រីឯវេជ្ជបណ្ឌិតមួយរូបទៀតឈ្មោះ Zhou Xin ដែលជាពេទ្យជំនាញផ្នែកត្រចៀក ច្រមុះ និងបំពង់ក បានហៅផលិតផលពេញនិយមសម្រាប់ច្រមុះថា “ជាការគម្រាមកំហែងដល់ជីវិត”។ វេជ្ជបណ្ឌិតបាននិយាយថា ជ័រតូចនោះអាចរាំងស្ទះផ្លូវដង្ហើមរបស់មនុស្ស ហើយនឹងធ្វើឲ្យពិបាកក្នុងការដង្ហើម វាថែមទាំងបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិតទៀតផង។ លោកវេជ្ជបណ្ឌិតណែនាំថា ស្ត្រីគ្រប់រូបមិនគួរប្រើផលិតផលជ័រដាក់ក្នុងច្រមុះឡើយ៕

Post a Comment