មើលនិស្ស័យរបស់មនុស្ស តាមរយៈថ្ងៃកំណើត
-កើតថ្ងៃអាទិត្យ៖ ជាអ្នកដែលមានបុណ្យវាសល្អមានទ្រព្យយស ជាអ្នកដែលធ្វើគុណនឹងអ្នកដ៏ទៃមិនគិតពីសំណង។ ជាមនុស្សមានទឹកចិត្តទូលាយជាមួយក្រុមមិត្តភក្ដិ ហ៊ានស៊ីហ៊ានសង មានភាពជាអ្នកដឹកនាំក្នុងខ្លួនតែក៏ជាមនុស្សចិត្តក្ដៅនិងស្រលាញ់កេរ្ដិ៍ឈ្មោះ។
-កើតថ្ងៃចន្ទ័៖ បុគ្គលទាំងឡាយណាដែលកើតថ្ងៃចន្ទ័ភាគច្រើនជាមនុស្សមានមន្ដស្នេហ៍មានតែអ្នកស្រលាញ់ចូលចិត្ត និងចាំជួយយកអាសារ។ ជាមនុស្សដែលមានសំដីទន់ភ្លន់ ស្រលាញ់គ្រួសារនិងអ្នកនៅជុំវិញខ្លួន តែក៏ងាយប្រែប្រួលអារម្មណ៍ក្នុងការជ្រើសរើសអ្វីមួយ និងចូលចិត្តស្រមើស្រមៃច្រើនផងដែរ។
-កើតថ្ងៃអង្គារ៖ ជាមនុស្សដែលមានចិត្តគំនិតរឹងមាំហានក្លា មិនខ្លាចក្នុងការតស៊ូឧបសគ្គមានចិត្តជាអ្នកស៊ូ។ ជាមនុស្សចិត្តក្ដៅមិនខ្លាចអ្នកណា ត្រង់ៗមិនមានល្បិចឧស្សាហ៍ព្យាយម យកការគិតខ្លួនជាធំ សម្រេចចិត្តលឿននិងមិនសូវស្ដាប់អ្នកណា។
-កើតថ្ងៃពុធ៖ ជាមនុស្សសំបូរសំដីមានគំនិតសិល្បះក្នុងខ្លួន និយាយស្ដីមានអ្នកស្ដាប់ សម្របខ្លួនតាមទីកន្លែងបានងាយ ចូលចិត្តរកចំណេះដឹងដាក់ខ្លួន តែក៏ជាមនុស្សដែលឆាប់ធុញទ្រាន់នឹងភាពដដែលៗ មិនសូវចេះអត់ធន់។
-កើតថ្ងៃព្រហស្បតិ៍៖ ជាមនុស្សចូលចិត្តការសិក្សា មានធម៌ក្នុងខ្លួន មានរបៀបរៀបរយល្អ មានទឹកចិត្តចំពោះអ្នកនៅជុំវិញខ្លួន
-កើតថ្ងៃសុក្រ៖ ជាមនុស្សស្រលាញ់ភាពស្រស់ស្អាត មានទឹកចិត្តដល់អ្នករាល់គ្នា មានគំនិតច្នៃប្រឌិត ខិតខំប្រឹងប្រែងធ្វើការ មិនចូលចិត្តយកប្រៀបលើអ្នកដ៏ទៃនោះឡើយ។ ជាអ្នកដែលមានរសនិយមខ្ពស់ មានការប្រយត្ន័ប្រយែងក្នុងការគិត តែក៏ពូកែរអ៊ូរទាំបន្ដិច។
-កើតថ្ងៃសៅរ៍៖ ជាមនុស្សមានភាពគួរគោរព មានភាពជាអ្នកដឹកនាំគេ ស្រលាញ់កិត្ដិយស មិនពូកែនិយាយតែពូកែធ្វើការ។ ជាមនុស្សយកហេតុនិងផលជាធំ មិនសូវសម្ដែងចេញការគិត មិនចូលចិត្តឈ្លោះប្រកែកគ្នា ជាមនុស្សមានទំនួលខុសត្រូវខ្ពស់លើអ្វីដែលខ្លួនបានធ្វើ។
Post a Comment