ឈុតតំណាងជាតិ “មហាហង្សបាពួន” សម្រាប់ Miss Universe កម្ពុជា បង្ហាញខ្លួនហើយ ពិតជាស្រស់ស្អាតមែនទែន
កញ្ញា ប៊ី សុធារី ដែលជា Miss Universe តំណាងឲ្យប្រទេសកម្ពុជា ជាលើកដំបូង
បានធ្វើឲ្យមហាជនកោតសរសើរចំពោះសម្រស់ និងភាពជឿជាក់របស់កញ្ញា
ក្រោយពីបានទៅប្រកួត Miss Universe 2017 នៅឯសហរដ្ឋអាមេរិក។
ខណៈកញ្ញាកំពុងតែធ្វើការហ្វឹកហាត់ ដើម្បីត្រៀមប្រកួតនោះ
មហាជនជាច្រើនក៏កំពុងតែទន្ទឹមរងចាំមើលឈុតតំណាងជាតិរបស់ប្រទេសកម្ពុជាយើងផងដែរថា
តើឈុតនោះស្រស់ស្អាតយ៉ាងណា? ហើយបើស្លៀកលើបវរកញ្ញាកម្ពុជាយើង
តើកាន់តែលេចធ្លោកម្រិតណា?
អ្វីដែលអ្នកទាំងអស់គ្នាទន្ទឹមរងចាំនោះបានមកដល់ហើយ ឈុតតំណាងជាតិកម្ពុជា ដែលនឹងយកទៅប្រកួតនៅលើឆាកអន្តរជាតិមានឈ្មោះ “មហាហង្សបាពួន”។ បើតាមការឲ្យដឹងពីហាង ប៉ារ៉ាឌី ដែលជាអ្នកកែច្នៃឈុតនេះបានឲ្យដឹងថា ពាក្យថា “មហាហង្ស” គឺជាឈ្មោះបក្សីមាស ដែលតំណាងឲ្យទ្រព្យសម្បត្តិមាស ពេជ្រ កែវកង បុទម សូរិកាន ឬក៏លុយកាក់ ដែលមនុស្សគ្រប់គ្នាចង់បាន។ ចំណែកឯពាក្យ “បាពួន” វិញ ពាក្យ “បាពួន” វិញ គឺជាឈ្មោះប្រាសាទដ៏ល្បីឈ្មោះ ដែលត្រូវបានកសាងឡើងនៅសតវត្សទី១១ ស្រាប់ជាវិមានរបស់ស្តេច “ព្រះបាទឧទ័យទិត្យវរ្ម័នទី២”។ រីឯសំពត់វិញត្រូវបានរចនាឡើងតាមគំរូទេពអប្សរានៃប្រាសាទនេះ។ ប្រាសាទបាពួនត្រូវបានគេស្គាល់ជាដំបូងថាជាប្រាសាទ “ត្រីភូវនចូនាមណី” ដែលមានន័យថា គ្រប់គ្រងភពទាំងបីនៃពិភពលោក (ស្ថានសួគ៌, ផែនដី និងឋាននរក)។ ប្រាសាទនេះត្រូវបានកសាងក្នុងសតវត្សទី១១ ក្នុងរជ្ជកាលបើព្រះបាទទេពវរ័្មនទី២ ហើយកសាងឡើង ដើម្បីបីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា៕

Post a Comment