loading...

គីម ជុងអ៊ុន កាត់ទោសប្រហារជីវិត ដូណាល់ ត្រាំ កំបាំងមុខ ព្រោះ....

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបាននិយាយថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សមតែទទួលទោសប្រហារជីវិតពីបទប្រមាថមេដឹកនាំផ្តាច់ការគីម ជុងអ៊ុន នៅក្នុងសារ Twitter។
កាលពីសប្តាហ៍មុនលោកប្រធានាធិបតីត្រាំបានចូលបណ្តាញសង្គមសំណព្វចិត្ត Twitter របស់គាត់ ដើម្បីបង្ហាញពីការជំទាស់របស់គាត់ ដែលគីមជុងអ៊ុនបានហៅគាត់ថា "តាកញ្ចាស់" ដោយបន្ថែមទៀតថា គាត់បានខំប្រឹងទប់ខ្លាំងណាស់មិនហៅជនផ្តាច់ការកូរ៉េខាងជើងនេះថា "អាកន្តឿធាត់" ឡើយ។

ជាការឆ្លើយតប កាសែត Rodong Sinmun របស់គណបក្សពលករកូរ៉េខាងជើងបានសរសេរថា ត្រាំត្រូវបានកាត់ទោស "ប្រហារជីវិត" ដោយប្រជាជនកូរ៉េ។

កាសែតនេះបានសរសេរថា "ឧក្រិដ្ឋកម្មដ៏អាក្រក់បំផុតដែលគាត់មិនអាចត្រូវបានលើកលែងទោសឱ្យបាននោះគឺថា គាត់ហ៊ានធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំកំពូល" ។
កាសែតនេះបន្ថែមទៀតថា "គាត់គួរតែដឹងទៅថាគាត់គ្រាន់តែជាឧក្រិដ្ឋជនដ៏សាហាវម្នាក់ ដែលត្រូវបានកាត់ទោសប្រហារជីវិតដោយប្រជាជនកូរ៉េប៉ុណ្ណោះ"។

ចាប់តាំងពីក្លាយជាប្រធានាធិបតីមក ដូណាល់ ត្រាំ បានបង្កើនសង្រ្គាមពាក្យសម្តីខ្លាំងឡើងជាមួយនឹងលោកគីម ជុងអ៊ុន ដោយជេរប្រមាថបុគ្គល និង គំរាមវាយប្រហារដោយយោធាទៅវិញទៅមកយ៉ាងគគ្រឹកគគ្រេង ជាហេតុបង្កើនការព្រួយបារម្ភអំពីការផ្ទុះអរិភាពរវាងបុរសទាំងពីរនេះ។
នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចនៅទ្វីបអាស៊ីរបស់គាត់ ដូណាល់ ត្រាំបានផ្ញើសារ Twitter ជេរប្រមាថគេដល់កម្រិតកំពូលថ្មីមួយទៀត ពីទីក្រុងហាណូយ ដោយប្រមាថមេដឹកនាំកូរ៉េខាងជើងអំពី កម្ពស់ និងទម្ងន់របស់គាត់។

ត្រាំបានសរសេរលើ Twitter ថា "ហេតុអ្វីបានជា គីម ជុងអ៊ុន ជេរប្រមាថខ្ញុំ ដោយហៅខ្ញុំថា "តាកញ្ចាស់" នៅពេលខ្ញុំមិនដែលបានហៅគាត់ថា "អាកន្តឿធាត់" ម្តងណានោះ?"៕

No comments