ខ្ចីលុយធនាគារ ៧លាន មកចាញ់បោកគេតាម Facebook តែចុងក្រោយ….
បច្ចុប្បន្ននេះ ករណីឆបោកបានកើតឡើងច្រើននៅក្នុងសង្គមខ្មែរ
ដោយសម័យនេះភាគច្រើនគឺប្រជាពលរដ្ឋស្លូតត្រង់តែងចាញ់ល្បិចមនុស្សខិលខូច
តាមទូរស័ព្ទ និងខ្លះចាញ់បោកគេតាម Facebook ដោយសារតែជនខិលខូចទាំងនោះ
មានភាពប៉ិនប្រសព្វធ្វើអោយគេលង់ជឿ ហ៊ានខ្ចីប្រាក់ធនាគារ
និងខ្ចីបុលគេដើម្បីវេរទៅអោយជនខិលខូចទាំងនោះ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ
មានអ៊ំស្រីម្នាក់ខ្ចីប្រាក់ធនាគារ ៧លានរៀល មកវេរអោយជនខិលខូចដែលបានលួចគណនី
Facebook កូនប្រុសគាត់ហើយប្រាប់ថាត្រូវកាលុយទិញដី
ប៉ុន្តែសំណាងល្អត្រូវបានអ្នកវេរលុយម្នាក់ ជួយទាន់កុំអីអស់ប្រាក់
៧លានរៀននោះបាត់។
បើតាមបងប្រុស ហេង វាសនា បានរៀបរាប់នៅលើ Facebook គាត់ថា៖ “ចាត់ទុកថាសំណាងអ៊ំណាស់ អ៊ំស្រី ដែលបិះតែចាញ់បោកគេហេីយ ទឹកលុយចំនួន ៧ ០០០ ០០០៛ ទេីបតែខ្ចីលុយពីធានាគារផង ថាយកផ្ញេីរអោយកូនទិញដី កូនច្បងផង ហេីយកូនប្រុសគាត់លេង Chat Facebook ១គ្នា។ ដល់យកលុយមកវ៉េកន្លែង Wing ខ្ញុំ ខ្ញុំក៏ជីកឬសជីកគល់សួរ ដោយសារឃេីញ លុយច្រេីន ហេីយអ៊ំដូចមិនប្រាកដក្នុងចិត្ត តាមរយះទឹកមុខគាត់ សួរទ្បេីងសួរចុះ ហេីយក៏រាប់លុយ ៧លាននោះបណ្តីរ សួរភ្លាម កូនគាត់ខឹងខ្ញុំ សួរម្តងទៀតម្តាយរឿងតឹងមាត់ ហេីយស្តីអោយខ្ញុំថា ដឹងសួរនាំច្រេីនម្លេះ វ៉េអោយលឿនទ្បេីងទៅ កូនគាត់ចាំ ហេីយតេតាម Chat មករហូត។ ចេះតែសួរ និងលេីករឿងដែលគេធ្លាប់ចាញ់បោក ប្រាប់គាត់ ម្តង១រឿងៗ ទាំងកូនទាំងម្តាយរាងស្ងាត់ ខ្ញុំចេះតែរាប់លុយយឺតៗសួរដេញដោលគាត់ តែឆ្ងាញ់ត្រង់ថា ប្រាប់ខ្ញុំមិនបាច់រាប់ទេ លុយទេីបបេីក២ធានាគារ វាគ្រប់ហេីយ។ ដល់ខ្ញុំនៅរឹងទទឹងថា មិចក៏ចេះតែនិយាយតាមឆាតចឹង មិចអូនឯងមិនតេតាមលេខទៅ បងប្អូនដឹងអត់ ដូចដឹកគោមេីលកុនអញ្ចឹង និយាយអត់ដឹងអីអោយយល់២គ្នាទេ តាមពិតមានគេ Hack account កូនប្រុសគាត់ដែលបង្រៀននៅ បន្ទាយមានជ័យ ថាចង់ទិញដីណាន័យវិញ ការពិតបោកប្រាស់សុទ្ធ។ គ្រាន់តែដឹងភ្លាម ដាក់ក្តិចចុះលេីកៅអី និយាយមិនចេញអី១ម៉ាត់ អ៊ំស្រី ១កូនប្រុសបានត្រឹមតែអោនមុខចុះ។ មិនមែនចេះតែមក ចេះតែចង់បានទេ ហេីយក៏មិនមែនមិនចង់បានកំរៃជេីងសារ២ការវ៉េដែល តែក្នុង១ឆ្នាំៗ មិនក្រោម ២នាក់ ទេដែលតែងតែចាញ់បោកគេ សូម្បីតែមិត្តក្នុង Facebook របស់ខ្ញុំ ក៏ធ្លាប់ចាញ់បោកគេដែរ នឹងហេីយលទ្ធផលមិនស្តាប់ខ្ញុំ!!!! ខ្ញុំមិនចង់បានអ្វី២បងប្អូនដែលខ្ញុំតែងតែជួយនោះទេ តែខ្ញុំបាទតែងតែគិតថាផ្លូវខាងមុខខ្ញុំនិងជួបនូវរឿងល្អៗបន្តបន្ទាប់វិញ។ hmmmmm អ៊ុំស្រីអេីយ”
នេះជាករណីមួយដែលគួរណាស់តែបងប្អូនយើងពិចារណាអោយបានគ្រប់ជ្រុងជ្រោយ មុននឹងធ្វើការវេរប្រាក់ទៅអោយនរណាម្នាក់ ព្រោះថាមានមនុស្សជាច្រើនចាញ់បោកជនខិលខូច ដោយលក់អស់ម៉ូតូឡាន ដី ផ្ទះ និងទ្រព្យសម្បត្តិមួយចំនួន ដោយសារតែខ្វះការពិចារណា និងស៊ើបសួរអោយគ្រប់ជ្រុងជ្រោយ៕
Loading...

Post a Comment