ឆ្ងល់យូរហើយ! ហេតុអ្វីបានជាមនុស្សស្រីស្រែកថ្ងូរក្នុងពេលរួមភេទ? ពេលដឹងបានអាណិត
មនុស្សស្រីភាគច្រើន ប្រឈមមុខនឹងការឈឺចាប់ នៅពេលរួមភេទជាលើកដំបូង ឬក្រោយពេលរាំងរដូវ។ ការវាស់ស្ទង់របស់អ្នកជំនាញដែលបានចេញផ្សាយកាលពីឆ្នាំ ២០០៩ ទាក់ទងនឹងបញ្ហាសុខភាពផ្លូវភេទបានបង្ហាញថា ស្ត្រី ៣០% ជួបនឹងការឈឺចាប់ក្នុងពេលរួមភេទ។ តែទោះបីជាយ៉ាងណាក៏ដោយ ការឈឺចាប់នេះមិនមែនជារឿងមួយធម្មតាឡើយ។
ការឈឺចាប់ក្នុងរាងកាយជាសញ្ញាបង្ហាញប្រាប់អ្នកថា មានបញ្ហាអ្វីមួយកើតឡើង ដូច្នេះអ្នកគួរតែស្វែងរកពីមូលហេតុនេះ។ ការឈឺចាប់ទាំងនេះមិនបណ្តាលឱ្យស្លាប់ ឬមានបញ្ហាធ្ងន់ធ្ងរអ្វីឡើយ តែវាបានបំផ្លាញក្តីសុខរបស់អ្នក។ ការឈឺចាប់នេះតែងតែធ្វើឱ្យមនុស្សស្រីកើតភាពតក់ស្លុតខ្លាំង នៅពេលបុរសសម្រុកចូល ធ្វើឱ្យកើតមានភាពស្ងួតក្នុងប្រដាប់ភេទបណ្តាលឱ្យកាន់តែមានការឈឺចាប់។ ខាងក្រោមនេះជាមូលហេតុដែលធ្វើឱ្យមនុស្សស្រីមានការឈឺចាប់ក្នុងពេលបង្កាត់ភ្លើងស្នេហ៍៖
ការឈឺចាប់ក្នុងរាងកាយជាសញ្ញាបង្ហាញប្រាប់អ្នកថា មានបញ្ហាអ្វីមួយកើតឡើង ដូច្នេះអ្នកគួរតែស្វែងរកពីមូលហេតុនេះ។ ការឈឺចាប់ទាំងនេះមិនបណ្តាលឱ្យស្លាប់ ឬមានបញ្ហាធ្ងន់ធ្ងរអ្វីឡើយ តែវាបានបំផ្លាញក្តីសុខរបស់អ្នក។ ការឈឺចាប់នេះតែងតែធ្វើឱ្យមនុស្សស្រីកើតភាពតក់ស្លុតខ្លាំង នៅពេលបុរសសម្រុកចូល ធ្វើឱ្យកើតមានភាពស្ងួតក្នុងប្រដាប់ភេទបណ្តាលឱ្យកាន់តែមានការឈឺចាប់។ ខាងក្រោមនេះជាមូលហេតុដែលធ្វើឱ្យមនុស្សស្រីមានការឈឺចាប់ក្នុងពេលបង្កាត់ភ្លើងស្នេហ៍៖
Loading...
១. ទឹករំអិលមិនគ្រប់គ្រាន់
ការរួមភេទពេលគ្មានអារម្មណ៍ពុះកញ្ជ្រោលអាចធ្វើឱ្យមានការឈឺចាប់ខ្លាំង។ ជាលិកាទាមទារទឹករំអិលដើម្បីឱ្យងាយសម្រុកចូល។ វិធីសាមញ្ញបំផុតដើម្បីឱ្យមានទឹករំអិលគឺ ត្រូវចំណាយពេលលេង និងស្ទាបអង្អែល។ លើសពីនេះទៀត វាត្រូវការពេលវេលាពី ៥-៧នាទីបន្ទាប់ពីខួរក្បាលមានអារម្មណ៍សម្រើប ដើម្បីឱ្យជាលិកាទ្វារមាសមានទឹករំអិលគ្រប់គ្រាន់។ម្យ៉ាងទៀតអ្នកក៏ត្រូវចៀសវាងការងូតទឹកក្តៅ ឬទឹកផ្កាឈូក ព្រោះវាអាចបណ្តាលឱ្យទ្វារមាសស្ងួត។
២.ឆ្លងមេរោគក្នុងប្រដាប់ភេទ
ការរួមភេទនៅពេលមានមេរោគក្នុងប្រដាប់ភេទតែងតែធ្វើឱ្យអ្នកគ្មានក្តីសុខឡើយ។ ជំងឺស្វាយ, មេរោគផ្សិត និងប្រមេះ ជាពពួកមេរោគដែលស្ត្រីអាចនឹងជួបភាពឈឺចាប់។ វេជ្ជបណ្ឌិតលោក Deborah Coady អ្នកជំនាញផ្នែករោគស្ត្រី និងព្យាបាលការឈឺចាប់ពេលរួមភេទនៅទីក្រុង ញ៉ូយ៉ក បាននិយាយថា មេរោគឆ្លងទាំងអស់នេះ តែងតែងាយស្រួលក្នុងការព្យាបាល។
ដំណោះស្រាយដ៏ល្អបំផុតគឺ ត្រូវទៅជួបនឹងអ្នកជំនាញឱ្យបានឆាប់ និងចៀសវាងការរួមភេទនៅពេលកំពុងស្ថិតក្រោមការព្យាបាលជំងឺ។
៣. អាការៈឈឺចាប់ក្នុងពោះ
ស្ត្រីដែលមានការឈឺចាប់ក្នុងពោះក៏អាចប្រឈមនឹងអាការៈឈឺចាប់ផ្សេងទៀត ក្នុងពេលរួមភេទដូចជា៖ ឧស្សាហ៍ទល់លាមក, រាករូស និងឈឺចាប់ក្នុងពោះវៀន។
អាការៈទាំងនេះអាចព្យាបាលតាមរយៈឱសថ, របបអាហារ, ឥរិយាបថ និងកាត់បន្ថយភាពតានតឹង។ យល់ល្អ គួរទៅជួបនឹងអ្នកជំនាញ ប្រសិនបើអ្នកប្រឈមនឹងអាការៈឈឺចាប់បែបនេះ។
៤. អង់ដូ
ជំងឹនេះកើតចំពោះស្ត្រីវ័យក្មេង ដែលជាលិកាលើស្បូនបានជ្រៀតចូលទៅក្នុងផ្នែកផ្សេងៗទៀតនៃរាងកាយដូចជា នៅក្នុងអូវែ, បំពង់ផាឡូម និងកស្បូន។
អាការៈនេះកើតឡើងក្រោយពេលស្ត្រីបញ្ឈប់ការប្រើថ្នាំពន្យាកំណើតជាលើកដំបូង។ តាមការសិក្សាស្រាវជ្រាវដោយទស្សនាវដ្តីឱសថផ្លូវភេទកាលពីឆ្នាំ ២០១៤ បានបង្ហាញឱ្យដឹងថា ស្ត្រី ៧៥% ប្រឈមនឹងការឈឺចាប់នៅពេលសម្រុកចូលជ្រៅ និងក្រោយពេលរួមភេទរួច។
តែទោះបីជាយ៉ាងណា វាពិបាកនឹងឱ្យសម្គាល់ដឹងពីប្រភពនៃការឈឺចាប់នេះណាស់។ អាការៈឈឺចាប់ពេលមករដូវដែលបណ្តាលមកពីតំណរពូជ។ ប្រសិនបើអ្នកជួបនឹងការឈឺចាប់នេះ យល់ល្អត្រូវទៅជួបនឹងវេជ្ជបណ្ឌិតឱ្យបានឆាប់។
៥. ជំងឺរលាកឆ្អឹងត្រគាក
អាការៈនេះបណ្តាលឱ្យរលាកបំពង់ផាឡូម, ស្បូន និងអូវែ។ មនុស្សស្រីដែលប្រឈមនឹងការឈឺចាប់ក្នុងពេលរួមភេទតែងតែបណ្តាលមកពីចលនា សរីរាង្គ។ ការសម្រុកចូលកាន់តែជ្រៅ ការឈឺចាប់កាន់តែខ្លាំង។
តែទោះបីជាយ៉ាងណា ការឈឺចាប់នឹងបាត់ទៅវិញនៅពេលបញ្ឈប់ការសម្រុកចូល។ រោគសញ្ញាផ្សេងទៀតរួមមាន៖ បញ្ចេញទឹកចេញពីទ្វារមាសខុសប្រក្រតី និងគ្រុនក្តៅ។
ស្ត្រីដែលមានរោគសញ្ញាទាំងនេះគួរទៅជួបនឹងវេជ្ជបណ្ឌិតភ្លាម និងចៀសវាងការរួមភេទក្នុងរយៈពេលព្យាបាល។
៦.ភាពតានតឹង
ត្រឹមតែភាពតានតឹងតែម្យ៉ាងវាមិនបណ្តាលឱ្យឈឺចាប់ក្នុងរាងកាយក្នុងពេល រួមភេទឡើយ តែវាជាការចាប់ផ្តើមភ័យខ្លាចដែលអាចធ្វើឱ្យមានការឈឺចាប់។
អារម្មណ៍ភ័យព្រួយតែងតែធ្វើឱ្យបំរែបំរួលpHរបស់ទ្វារមាសដែលអាចបណ្តាលឱ្យឆ្លងមេរោគបាក់តេរីដូចជា មេរោគផ្សិតជាដើម។ ភាពភ័យព្រួយក៏អាចធ្វើឱ្យសាច់ដុំឆ្អឹងត្រគាកតឹងណែនភ្លាមៗ និងកាត់បន្ថយភាពអត់ទ្រាំនឹងការឈឺចាប់របស់អ្នក។
នេះជាមូលហេតុដែលសំខាន់ត្រូវគ្មានភាពតានតឹង មុនពេលរួមភេទ។ ផ្តល់ការម៉ាស្សាឱ្យគ្នា។ យូហ្គាក៏មានប្រសិទ្ធភាពចំពោះអ្នកដែលគ្មានក្តីសុខនឹងការផ្តល់ឱ្យ ឬម៉ាស្សាឱ្យ។
៧. តឹងណែនខ្លាំងពេក
តួយ៉ាងគូស្នេហ៍របស់អ្នកមានអាអូនតូចធំខ្លាំង ឬទ្វារមាសរបស់អ្នកតូចខ្លាំងពេកសម្រាប់ឱ្យគាត់ ដូច្នេះវាធ្វើឱ្យអ្នកឈឺចាប់។
បំលាស់ប្តូរក្បាច់សិចក្នុងពេលរួមភេទអាចជួយកាត់បន្ថយការឈឺចាប់។ កុំភ័យខ្លាចមិនបានសម្រេចទឹកកាម។ វិធីនេះអាចទប់ទល់នឹងដំណាក់កាលមួយ និងជម្រៅនៃការសម្រុកចូល និងកាត់បន្ថយការឈឺចាប់។ ការប្រើទឹករំអិលក៏អាចជួយបានដែរ។
៨. កន្ត្រាក់សាច់ដុំទ្វារមាស
ការកន្ត្រាក់សាច់ដុំទ្វារមាសធ្វើឱ្យការសម្រុកចូលមានការឈឺចាប់ខ្លាំង។ មនុស្សស្រីដែលជួបនឹងបញ្ហានេះ យល់ល្អគួរទៅជួបនឹងអ្នកជំនាញដើម្បីជួយព្យាបាលការភ័យខ្លាច, ថប់អារម្មណ៍ និងការឈឺចាប់៕
Loading...
Post a Comment