loading...

អស់ទាស់!!បទភ្លេងថ្មីរបស់ ពេជ្រ សោភា ឡើងកន្រ្ដាក់អារម្មណ៍(មានវីដេអូ)

កំពូលតារាចម្រៀងស្រី ប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា ហាក់មានសន្ទុះគាំទ្រខ្លាំងពីសំណាក់យុវវ័យសម័យថ្មី។ ស្ទើរតែគ្រប់បទរបស់ តែងតែមានភាពកន្រ្តាក់អារម្មណ៍ និងក្បាច់រាំប្លែកៗជានិច្ច។ យ៉ាងណាមិញមិនត្រឹមតែនៅក្នុងវិស័យសិល្បៈប៉ុណ្ណោះទេ អ្នកនាង ពេជ្រ សោភា ក៏បានក្លាយជាអ្នកតំណាងចែកចាយ និងថតស្ពតពាណិជ្ជកម្មល្បីជាច្រើន។ 


ជាក់ស្ដែងថ្មីៗនេះយោងតាមហ្វេសប៊ុករបស់អ្នកនាង ពេជ្រ សោភា  បានទម្លាយនូវបទថ្មីដែលត្រៀមនឹងចេញ ជាមួយនឹងចង្វាក់ភ្លេងកន្រ្តាក់អារម្មណ៍គួរឲ្យទាក់ទាញ។ ជាពិសេស តាមការបង្ហោះរបស់អ្នកនាង បានឲ្យដឹងថា បទថ្មីមួយនេះមានចំនងជើងថា “Yogurt” កំពុងតែត្រៀមចេញក្នុងពេលឆាប់ៗនេះ។ តោះសាកស្តាប់សាច់ភ្លេងបទថ្មីនេះបន្តិចមើល ឡូយប៉ុណ្ណាទៅ៖





No comments