loading...

ភ្នំពេញ៖ មន្រ្តី​ខ្វះ​របរសូម្បីតែអ្នកសុំទានក៏......

កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០១៧ យ៉ាងហោចណាស់​មានមន្រ្តី​ជាប់កិច្ច​សន្យានៃ​មន្ទីរ​​​សង្គមកិច្ច​អតីត​យុទ្ធ​ជន និង​ស្តារ​និ​តិ​សម្បទា​រាជធានី​ភ្នំពេញ ​ត្រូវ​បាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញធ្វើ​ការឃាត់ខ្លួន ជាប់​ពាក់ព័ន្ធ​ករណី​កេងប្រវ័ញ្ច​ពលកម្ម លើ​កុមារ​មនុស្ស​ចាស់ជរា និង​អ្នក​សុំទាន នៅ​តាមស្តុប​នានា ក្នុង​ក្រុងភ្នំពេញ ។

គួរបញ្ជាក់ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ បន្ទាប់​ពី​នៅ​ថ្ងៃ​ទី​០១ តុលា ២០១៧ លោក​ស្រី មុំ ចាន់​ដា​នី ប្រធាន​ស្តីទី​នៃ​មន្ទីរ​សង្គមកិច្ច​អតីត​យុទ្ធ​ជន និង​ស្តារ​និ​តិ​សម្បទា​រា​ជ​ធានី​ភ្នំពេញ បាន​សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ប្រមូល​អ្នក​សុំទាន យក​មក​សាកសួរ និង​ស្រាវជ្រាវ​រក​ជន​ជាប់​ពាក់ព័ន្ធ រហូត​ឈ​ន​ដល់​ឃាត់ខ្លួន​បុគ្គ​លិក​​ជាប់កិច្ចសន្យា​របស់​មន្ទីរ​សង្គមកិច្ច ចំនួន​៣​នាក់ ជា​អ្នក​សហ​ការណ៍ ទទួលយក​ផល​ប្រយោ​ជន៍​ពី​អ្នក​សុំទាន និង​ជា​រនុកក្នុង​ផ្តល់​ព័ត៌មាន​ដល់​អ្នក​សុំទាន អោយ​គេចខ្លួន ពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប​ផង​ដែរ»។


ជុំវិញ​រឿងនេះដែរ បើតាមការបង្ហើប​ពី​អ្នក​សុំ​ទានតាមភ្លើងស្តុបថា «យ៉ាងហោចណាស់ក្នុង​មួយ​ថ្ងៃ ពួកគាត់ត្រូវ​យកលុយ​ ឲ្យ​មន្រ្តី​ទាំងនោះ​ចំនួន​៣ដុល្លារ »។

No comments