loading...

នរណាមិនភ្ញាក់ផ្អើល! គូស្នេហ៍វ័យក្មេងមួយគូដឹកដៃគ្នាមកសុំចុះអេតាស៊ីវិល រួចមន្ត្រីអត្រានុកូលដ្ឋានក៏យល់ព្រមអនុញ្ញាតឲ្យទៀត ព្រោះតែ…

ចិន៖ គូស្នេហ៍ជាច្រើនក្នុងសង្គមសព្វថ្ងៃ គឺកាន់តែមានវ័យក្មេងទៅៗតែម្ដង ដោយសារតែហេតុដូច្នេះអត្រានៃនារីវ័យក្មេងមានផ្ទៃពោះក៏ត្រូវបានកើនឡើងជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់ផងដែរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ករណីធ្ងន់ធ្ងរផ្សេងៗទៀតក៏បានកើតមានឡើងផងដែរដូចជា ក្មេងៗត្រូវរៀបការជាមួយមនុស្សវ័យចំណាស់ជាងទៅតាមរយៈការអនុញ្ញាតនៃប្រទេសរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ក៏ប្រទេសមួយចំនួនធំនៅជុំវិញពិភពលោកពិបាកក្នុងការទទួលយកបានណាស់ចំពោះគូស្នេហ៍ណាដែលមានវ័យក្មេងខ្លាំងពេក។

ឪពុកម្ដាយភាគច្រើននឹងមិនអនុញ្ញាតឬយល់ស្របឡើយ នៅពេលឃើញក្មេងៗមានទំនាក់ស្នេហាជាមួយគ្នា។ ហេតុនេះហើយទើបបុគ្គលិកនៅការិយាល័យចុះបញ្ជីអត្រានុកូលដ្ឋានស្រឡាំងកាំងនិងព្រមទាំងគ្រវីក្បាលហួសចិត្តនៅពេលដែលគូស្នេហ៍វ័យក្មេងមួយគូនេះបានដឹកដៃគ្នាចូលមកសុំចុះបញ្ជីរៀបអាពាហ៍ពិពាហ៍ឬអេតាស៊ីវិល។ ជាក់ស្ដែង ដំបូងដោយសារតែឃើញគូស្នេហ៍គូនេះមើលទៅមានវ័យក្មេងៗពេកនៅឡើយ មន្ត្រីអត្រានុកូលដ្ឋានបានបដិសេធចំពោះការសុំចុះសំបុត្រអាពាហ៍ពិពាហ៍របស់ពួកគេ។ ប៉ុន្តែ នៅពេលដែលគូស្នេហ៍វ័យក្មេងបានបង្ហាញអត្តសញ្ញាណប័ណ្ណនិងឯកសារពាក់ព័ន្ធពីអាយុផ្សេងទៀតដល់មន្ត្រីអត្រានុកូលដ្ឋានរួចនោះ បុគ្គលិកក្នុងការិយាល័យទាំងអស់មានការភ្ញាក់ផ្អើលជាខ្លាំង ហើយក្រោយមកមន្ត្រីអត្រានុកូលដ្ឋានក៏អនុញ្ញាតឲ្យពួកគេរៀបការឆាប់ៗបន្ទាប់ពីនោះ។

Loading...
ជាការពិតណាស់ នៅក្នុងអត្តសញ្ញាណប័ណ្ណរបស់គូស្នេហ៍គូនេះបានបង្ហាញឲ្យឃើញថា ភាគីខាងប្រុសមានវ័យ ២២ឆ្នាំ រីឯភាគីខាងស្រីវ័យ គឺមានវ័យ ២០ឆ្នាំហើយ។ ភាគីខាងស្រីមានកម្ពស់ត្រឹមតែ ១៣០សង់ទីម៉ែត្រ និងមានទម្ងន់តិចជា ៣០គីឡូក្រាមទៅទៀត ចំណែកភាគីខាងប្រុសវិញ គឺមានកម្ពស់និងទម្ងន់ប្រហាក់ប្រហែលនឹងភាគីខាងស្រី។ អ្នកទាំងពីរមានរូបរាងនៅតូចដូចកូនក្មេងវ័យខ្ទង់ជាងដប់ឆ្នាំបែបនេះ ក៏ព្រោះតែទទួលរងនូវជម្ងឺកម្រម្យ៉ាងឈ្មោះ dwarfism (ភាពតឿ) ដែលធ្វើឲ្យមនុស្សប្រែជាមិនអាចលូតលាស់ឈានដល់កម្ពស់ធម្មតាបាន (មនុស្សតឿឬក្រិន) ហើយជួនកាលអាចមានលក្ខណៈមិនប្រក្រតីអ្វីផ្សេងកើតមានថែមទៀត។ គួរបញ្ជាក់ផងដែរថា អ្នកទាំងពីរបានជួបគ្នានៅក្នុងកម្មវិធីទូរទស្សន៍មួយ ហើយទំនាក់ទំនងរបស់ពួកគេកាន់តែជ្រាលជ្រៅឡើងៗ រហូតឈានដល់ការសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា៕




Loading...

No comments