loading...

​បុរសម្នាក់ ប្រថុញនឹងមុខកាំបិតសម្ផស្សជាង ៣០ដង លទ្ធផលចេញមកតារាថៃសុំខ្មាស់


ពាក្យចាស់ពោលថា គ្មានអី្វល្អជាជាងធម្មជាតិនោះទេ ប៉ុន្តែដោយសារតែឈឺចិត្តពេក បុរសថៃម្នាក់សម្រេចចិត្តចូលកែសម្ផស្សជាង ៣០ដង។
នេះបើផ្អែកតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជនជាតិថៃម្នាក់ ពិតជាមិនពេញចិត្តនឹងផៃមុខ្លួនឡើយ ជាហេតុធ្វើឲ្យបុរសរូបនេះរត់ទៅធ្វើការកែមុខមាត់របស់ខ្លួនឲ្យប្រែជាស្រស់ស្អាត។ ក្នុងពេលប្រហែល ២ ៣ឆ្នាំប្រាក់ដែលគាត់សន្សំក៏ល្មមគ្រប់គ្រាន់ ទើបបុរសរូបនេះសម្រេចចូលវះកាត់កែសម្ផស្ស ៣០ដង ក្នុងពេលជាមួយគ្នាតែម្ដង។
ពេលវេលាផុតទៅអស់រយៈពេល២ឆ្នាំ ត្រឡប់មកជាថី្ម បុរសម្នាក់នេះបានឆក់យកបេះដូងស្រីៗមិនតិចនាក់នោះឡើយ ឲ្យលង់នឹងសម្រស់ថ្មីរបស់ខ្លួន។
យ៉ាងណាមិញ ទោះបីជាឆ្លងកាត់ការវះកាត់ស្ទើរសុះសាច់បែបនេះក្ដី តែបុរសម្នាក់នេះនៅតែបង្ហើបយ៉ាងច្បាស់ថា​ រូបគេនៅតែមិនទាន់ពេញចិត្តនឹងរូបរាងបច្ចុប្បន្នឡើយ ហើយក៏មានគម្រោងថានឹងធ្វើការកែមុខបន្ថែមទៀតផងដែរ៕









No comments