បងប្អូនយល់យ៉ាងណាដែរ៖ រូបភាពសាលារៀនដ៏កម្សត់នេះ
កម្ពុជា៖ បន្លំនឹងដើមរុក្ខជាតិតូចៗបួនទៅប្រាំដើម កូនខ្ទមតូចដំបូលប្រក់ស្បូវ ជញ្ជាំងស្លឹកដូង ខណៈមុន នោះ ក៏មានបង្គោលឈោះចំនួនពីរដើម កំពស់ប្រមាណជាមួយម៉ែត្រពីដី ភ្ជាប់ដោយបន្ទះក្តា បង្ហាញទ្រង់ទ្រាយជា ខ្លោងទ្វា ក្នុងអក្សរ«សាលាបឋមសិក្សាគោគសម្រេច»។ក្នុងទីលំហនោះ ក៏បង្ហាញឲ្យឃើញពីឃៀនគោរពទង់ជាតិ និងមានទង់ជា តំណាងព្រះរាជាណាចក្រកម្ពុជាក៏ហួតឡើងផងដែរ។
ក្នុងរូបភាពបង្ហាញពីសណ្ឋានសាលាបឋមសិក្សានៅទីជនបទ ដ៏គួរឲ្យសង្វេក ប្លែកភ្នែកដាច់ពីភាព ស៊ីវីល័យ នៅក្នុងសាលានាដីក្រុងនោះ ក៏មានអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមនាំគ្នាពោលដោយក្តីអាសូរ ទំពាងស្នងឫស្សី ដែលក្រេបចំណេះសាលានាទីរហោដ្ឋាននោះ។ ដោយពួកគេនាំគ្នានិទានថា « នៅប្រទេសយើង សំបូរសាលារៀន ណាស់ សុទ្ធសឹងតែធ្វើអំពីថ្ម និងមានសិស្សចូលរៀនគ្រប់ៗគ្នា ហើយក៏សមល្មមឲ្យពួកគេរៀនបានយ៉ាងស្រួល។ តែដោយឡែកគួរឲ្យអាណិតអាសូរសាលារៀនបឋមសិក្សាមួយដែលមានឈ្មោះ « សាលាបឋមសិក្សា គោកសម្រេច» ដែលសង់ពីស្លឹកដូង ប្រក់ស្បូវ ទង់ជាតិហាក់នៅទ្រឹង មើលទៅសូម្បីតែព្រៃឈើក៏មិនសូវមានដែរ។ នេះមិន ដឹងថា រៀនបានប៉ុន្មាននាក់ទេ សូមសរសើរក្មេងៗណាស់ដែលពួកគេអាចតស៊ូរៀនសូត្របាន។ ក្នុងនោះដែរ ឆ្លើយតប និងចម្ងល់មហាជន ដែលខមមិនសួរពីទីតាំង នៅខេត្តណាស្រុកណានោះ ។ ក្នុងនោះក៏មានខមមិនតបថា «សាលាដ៏កម្សត់នេះ នៅក្នុងស្រុកចុងកាលខេត្តឧតមានជ័យ»។
Post a Comment