ម្ចាស់បទ៖ កកាកិកី កំពុងត្រូវបានមហាជនជាច្រើន រិះគន់ ដោយសារតែរូបគេ...(មានវីដេអូ)
David
កាលពីរាត្រីថ្ងៃទី០៥ ខែមករា កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 3 វគ្គ Judge Audition បានឈានដល់សបា្ដហ៍ទី 4។ ក្នុងនោះក៏មានបេក្ខជនឈ្មោះ បេក្ខជន៖ ឈឺន ស៊ៃបុស្បា អាយុ៖ 25 ឆ្នាំ មកពីខេត្តកណ្ដាល ច្រៀងបទ៖ កកាកិកី។
អមជាមួយនឹងការកាន់ហ្គីតា មើលទៅឡើងឡូយ ប៉ុន្តែបេក្ខជនរូបនេះគឺធ្វើការបកស្រាយមិនបានល្អនោះទេ ទាំងការលេងហី្គតា និងទឹកដមសម្លេងផ្ទាល់។
ក៏មានមតិមហាជនមួយចំនួនធំដែរ ដែលបញ្ចេញការមិនពេញចំពោះយុវជនរូបនេះ ដែលតែងតែបន្ទោសដល់ក្រុមការងារអ្នករៀបចំកម្មវិធី មិនព្រមទទួលស្គាល់នូវសមត្ថភាពរបស់ខ្លួន ។
តោះចង់ដឹងថាការបកស្រាយពីរោះយ៉ាងណានោះមកទស្សនាវីដេអូនៅខាងក្រោម៖
Post a Comment