loading...

ពេជ្រ សូលីកា ក្តៅស្លឹកត្រចៀកបន្ទាប់ពីមានគេថាអោយនាងថា…


អតីតតារាស្រី ពេជ្រ សូលីកា ដែលធ្លាប់ជ្រកក្រោមផលិតកម្ម M បន្ទាប់ពីបាត់មុខពីពិភពសិល្បៈក៏ពិតមែន តែកញ្ញា ពេជ្រ សូលីកា នៅតែថែរក្សារូបសម្រស់បានយ៉ាងស្អាត និងនៅតែទទួលបានការគាំទ្រដូចកាលដែលកញ្ញា ស្ថិតក្នុងផលិតកម្ម M។ ថ្មីៗនេះកញ្ញា និងដៃគូរបស់កញ្ញា គឺលោក Nico បានចេញបទចំរៀងថ្មីរួមគ្នាគឺ បទ “លាក់បាំង” ដែលបានទទួលការគាំទ្រពីសំណាក់យុវវ័យយ៉ាងខ្លាំង។ បើងាកមកមើលពីជីវិតផ្ទាល់ខ្លួនរបស់កញ្ញាវិញ កញ្ញាបានបើកហាងបាយ ដែលមានឈ្មោះថា “បាយអូនអ៊ូក” ដែលទទួលការគាំទ្រខ្លាំងផងដែរ។
ប៉ុន្តែថ្មីៗនេះ មានមតិមួយចំនួនក្នុងបណ្តាញសង្គម Facebook បានថាអោយកញ្ញាបានលួចចំលងស្ទាយការរៀបចំខ្លួនតាមគេ ដែលធ្វើអោយកញ្ញាមានប្រតិកម្មយ៉ាងខ្លាំង។

ក្នុងនោះផងដែលកញ្ញាក៏បានបង្ហោះសារក្នុងគណនីផ្ទាល់ខ្លួនរបស់កញ្ញាថា៖ “កុំប្រៀបធៀបខ្ញុំ ទៅនឹងបុគ្គលណាម្នាក់ការតុបតែងខ្លួន មិនចាំបាច់អង្គុយមើលគេជារៀងរាល់ថ្ងៃ រួច យកមកស្ថាបនាខ្លួនអែងអោយដូចជាគេនោះទេ គេគឺជាគេ ខ្ញុំគឺជាខ្ញុំ លុយគេ លុយខ្ញុំ បើទោះជាចង់ដូចអ្នកណាម្នាក់មានលុយអាចទិញរបស់ទាំងនោះក៏ពិតមែន តែ បើរស់និយមខុសគ្នា ទិញយកមកធ្វើអី វាមិនដែលគេយកលុយដែលខំរកយ៉ាងពិបាករួចសុខចិត្តរស់នៅជាមនុស្សធ្វើអ្វីដែលមិនមែនជាខ្លួនអែងនោះទេមានមុនស្សរាប់លានអ្នកនៅក្នុងពិភពលោកនេះ មុខមាត់ខុសគ្នា ការរស់នៅខុសគ្នា សញ្ជាតិខុសគ្នា តែវាមិនបានបញ្ជាក់ថា រស់និយម វាខុសគ្នាដែរនោះទេកុំប្រើសង្គមរស់នៅខ្លួនអែងដើរយឺតពេក២០១៨ ចូលមកស្អែកខានស្អែកហើយរៀនដើរអោយទាន់គេខ្លះចូរប្រើសតិនៃការគិតអោយបានច្រើន ទើបកុំអោយគេថាឆ្លាតតិច”៕











No comments