បន្ទោសអ្នកណា?៖ ក្មេងៗសម័យថ្មីមិនដឹងអី ក៏ត្រូវរងគ្រោះព្រោះសំណល់សង្គ្រាម
បាត់ដំបង ៖ ក្មេងប្រុសម្នាក់បានបាត់បង់ជីវិត នៅពេលបញ្ចូនទៅកាន់មន្ទីពេទ្យ និងម្នាក់ទៀតបានរងរបួសយ៉ាងដំណំ។ បន្ទាប់ពីពួកគេទាំងពីរ រើសក្បាលគ្រាប់ផ្លោងមិនទាន់ផ្ទុះ យកទៅគប់គ្នាលលេងក៏បណ្ដាលឲ្យផ្ទុះ។ សោកនាសកម្មចំពោះក្មេងប្រុសស្រីមួយគួរនេះបានកើតឡើងកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះនៅភូមិគីឡូ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។
ដោយយោងតាមសម្ដីរបស់សមត្ថកិច្ច្បានឲ្យដឹងថា«ក្មេងប្រុសដែលស្លាប់មានឈ្មោះសឿ សេង អាយុ១២ឆ្នាំ។ចំណែកក្មេងប្រុសដែលរងរបួសឈ្មោះថា រ៉ុម ពេជ្រ អាយុ១០ឆ្នាំ»។ប្រភពដដែលបន្តទៀតថា«បើតាមការពិនិត្យក្បាលគ្រាប់ដែលក្មេងប្រុសទាំងពីរយកទៅគប់គ្នានោះគឺជាប្រភេទក្បាលគីបបំបែករបស់ក្បាលគ្រប់ ទំហំ៨០ មីលីម៉ែត្រ និងជាប្រភេទគ្រាប់កាំភ្លើងត្បាល់ដែលមានអនុភាពខ្លាំងក្លាបំផុត»៕
Post a Comment