តារាសិចជប៉ុន នាង សូឡា អយ សប្បាយចិត្តខ្លាំង បានឌីជេ
ជប៉ុន៖ក្នុងវ័យ ៣៤ តួសិចជប៉ុន ដែលមជ្ឈដ្ឋាននានា ស្គាល់ថា នាង សូឡា អយ នាងបានបង្ហោះ រូបថត របស់ នាងជាមួយនឹងចិញ្ចៀនអាពាហ៍ពិពាហ៍នៅលើវេបសាយ Weibo នៅក្នុងប្រទេសចិន ជាកន្លែងដែលនាង មាន អ្នកគាំទ្រដ៏ស្មោះត្រង់។ ខណៈក្នុងសារនោះបង្ហាញន័យ នាងមានអារម្មណ៍សប្បាយរីករាយ ដែលបាន សម្រេច ជីវិតគូទាំងអនាគតស្វាមីនោះមិនប្រកាន់អតីតកាលនាង។
ក្នុងសារដែលបរិយាយជាភាសាចិន នាងបានបង្ហាញយ៉ាងដូច្នេះថា «ខ្ញុំ ឡា អយ សូបានរៀបការហើយ»។ តែយ៉ាងណា ក្នុងសារនោះ អតីតតារាសិចជប៉ុនវ័យ៣៤ឆ្នាំរូបនេះ ក៏បង្ហាញផងដែរ ពីការព្រួយបារម្ភថា ការ ប្រ កាសរបស់នាងនឹងធ្វើឱ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់នាង ប៉ុន្តែនាងមិនចង់និយាយកុហកទេ។ ដោយនាងអះអាងក្នុងសារនោះថា«ខ្ញុំចង់រៀបការ។ ខ្ញុំចង់បានកូន ខ្ញុំចង់មានគ្រួសារផ្ទាល់ខ្លួនរបស់ខ្ញុំ។ គាត់មិនមែនជាបុរសសង្ហា ហើយគាត់គ្មានលុយទេ ប៉ុន្តែគាត់ទទួលយកការងារពីមុនរបស់ខ្ញុំ»។
វេបសាយ Apple Daily បានរាយការណ៍ថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ជាភាសាជប៉ុននៅលើប្លុកផ្លូវការ របស់នាង នាងបានណែនាំស្វាមីរបស់នាងឱ្យគេស្គាល់។ គាត់គឺជាឌីជេជប៉ុនឈ្មោះ ណាន់ (Non) ហើយនាងបាន បង្ហោះរូបថតអ្នកទាំងពីរកំពុងផឹកស្រាបៀរជាមួយគ្នាផងដែរ៕
Post a Comment