ឡុង លីគ័ង្គ គ្រាន់តែបានសម្តែងជាមួយរៀមច្បង ពេជ្រ សោភា និង ទេព បូព្រឹក្ស ភ្លាមស្រាប់តែលាន់ម៉ាត់ថាអ្នកទាំងពីរគឺ......
ក្នុងវេលាឆ្លងឆ្នាំថ្មី ២០១៨ តារាចម្រៀងពន្លកថ្មីវ័យក្មេង ឡុង លីគ័ង្គ ដែលជាអតីតបេក្ខភាពប្រលងដ៏មានប្រជាប្រិយភាពក្នុងកម្មវិធី The Voice Kids Cambodia 2017 ហាក់មានការមមាញឹកខ្លាំង ដោយប្អូនត្រូវឡើងសម្តែងក្នុងការប្រគុំតន្ត្រីអបអរឆ្នាំថ្មីជាមួយតារាៗសិល្បះរៀមច្បងជាច្រើន។
ជាក់ស្ថែង ប្អូន ឡុង លីគ័ង្គ បន្ទាប់ពីបាននៅក្បែរ និងសម្តែងលេងជាមួយ អ្នកនាង ពេជ្រ សោភា និងកញ្ញា ទេព បូព្រឹក្ស រួចមក ស្រាប់តែប្អូនលាន់មាត់សរសើរដល់តារាចម្រៀងរៀមច្បងទាំងពីរ ថាមានសមត្ថភាពពូកែនិងស្រដៀងគ្នា។ ដោយក្នុងនោះ ប្អូន ឡុង លីគ័ង្គ បានសរសេរនៅលើគណនីហ្វេសបុករបស់ខ្លួនថា:
« ចែគាត់សួរអូនថា What’s your name? អូនឆ្លើយថា លីងគ័ង្គ what’s your name លីងគ័ង្គ នឹងឃើញពេលនឹងសប្បាយម៉ង់ ចង់រាំ ច្រៀងជាមួយគាត់ទៀតណាស់ អូនហៅគាត់ចែ Pich Sophea ចឹងត្រូវអត់បើគាត់នៅក្មេងហើយស្អាតចឹង សំខាន់គាត់រាំឡូយទៀត» ។
«យប់មិញបានជួបបងស្រី Tep Boprek គាត់ពិតជាស្អាត ច្រៀងពិរោះជាពិសេសពូកែរាំទៀត អ្នកណាខ្លះចូលចិត្តគាត់ ចុះយប់មិញចូលចិត្តការច្រៀងរបស់អូនអត់ ហើយអូនក៏សូមអរគុណដល់ម្ចាស់រូបថត និងម្ចាស់កាដូ ព្រមទាំងបងៗដែលតែងតែគាំទ្រអូន អូនពិតជាអគុណខ្លាំងណាស់»។
Post a Comment