loading...

ប៊ុត សីហា ម្ចាស់ពាន The Voice ធ្លាក់ខ្លួនច្រៀងតាម….


ភ្នំពេញ៖ បន្ទាប់ពីបានលេចចេញដំណឹងម្ចាស់ពានរង្វាន់ The Voice Cambodia រដូវកាលទី១ លោកប៊ុត សីហា បានធ្លាក់ខ្លួន រកប្រាក់ដោយធ្វើការច្រៀងតាមរោងការ ក៏ទាក់ទាញក្តីអាណិតអាសូរ អស់មហាជននិងអ្នកគាំទ្រ ។ រំពេចនេះក៏លេចចេញផងដែរ ពីមូលហេតុដែលនាំឲ្យតារាចម្រៀងម្ចាស់ពានចម្រៀងលំដាប់ថ្នាក់ពិភពលោករូបនេះ ធ្លាក់តម្លៃខ្លួនខ្លាំង រហូតរត់ទៅច្រៀងសន្សំប្រាក់រយតាមរោងការ នៅទីជនបទ។

យ៉ាងណាមិញហេតុផលដែលធ្វើឲ្យលោកធ្លាក់ខ្លួនទៅជាបែបនេះក៏មានអ្នកទម្លាយឲ្យដឹងថា« មិនមែនដោយ​សារ​តែ​ម្ចាស់ក្រុមហ៊ុននោះទេ គឺដោយសារតែខ្លួនលោកផ្ទាល់ មិនសូវឲ្យតម្លៃការងារ។ តែទោះជាយ៉ាងណាក្តី លោកប៊ុត សីហា នៅតែជាតារាមួយរូបប្រចាំផលិតកម្មហង្សមាសដដែល ដោយសារតែកុងត្រារបស់លោកមិនទាន់ផុត»។

បញ្ជាក់ផងដែរ តារារួមទ្រនំជាច្រើន តែងចេញមុខនៅក្នុងកម្មវិធីធំៗ និងទទួលបានប្រាក់យ៉ាងច្រើន តែលោកបែរជាក្លាយជាតារាចម្រៀង តាមរោងការនៅតាមខេត្ត ដែលទទួលបានប្រាក់ ត្រឹមតែ១០០ដុល្លារប៉ុណ្ណោះ នៅក្នុងមួយកម្មវិធី។






No comments