Guideខ្មែរម្នាក់ ដាក់ប៉ុន្មានម៉ាត់នេះ ធ្វើអោយភ្ញៀវថៃបាក់អំនួតតែម្តង បន្ទាប់និយាយថាប្រាសាទអង្គរវត្តជារបស់ថៃ!
បន្ទាប់ពីបានលឺដូចនោះ អ្នកនាំភ្ញៀវទេសចរណ៏ខ្មែររូបនោះបានដាក់ប៉ុន្មានម៉ាត់បានធ្វើអោយភ្ញៀវស្រីថៃម្នាក់នោះបាក់អំនួតតែម្តង ដោយគាត់បាននិយាយថានៅលើAccount Facebook Kulputra Khmer៖ អំនួតភ្ញៀវថៃទទួលរងការអាម៉ាស់ទៅវិញកាលពីម្សិលមិញខ្ញុំបានជូនភ្ញៀវស្រីជនជាតិថៃ ប្រុសជនហូឡង់។ស្រីថៃនិយាយថា”កាលពីមុនអង្គរវត្តជារបស់ថៃអក្សរខ្មែរដូចអក្សរថៃ។ល។” ខ្ញុំនិយាយថា”ចន្លោះពីឆ្នាំ១៧៩៤-១៩០៧ ថៃមានតែផ្នែករដ្ឋបាលលើខេត្តសៀមរាប រហូតដល់ទន្លេពៅនិងខេត្តវិហារ។ពេលបារាំងធ្វើព្រំដែន
ច្បាស់លាស់ទើបសៀមបង្រៀនកូនចៅគេថាអង្គរវត្តជារបស់ពួកគេ។អ្នកឯងជាសៀមចេះតែនិយាយចឹង អក្សរខ្មែរយកទៅកាត់សក់ កាត់ជើងកាត់ដៃច្នៃជាអក្សរខ្លួនតើអ្នកឯងយករបស់គ្រប់យ៉ាងពីខ្មែរទៅគ្មានសុំចឹងហៅចោរប្លន់ឬ?ខ្ញុំបន្តទៀតថា ខ្ញុំមិនត្រឹមជាហ្គាយប៉ុណ្ណឹងទេថែមទាំងជាអ្នកនិពន្ធសៀវភៅផង។ខ្ញុំនិយាយច្រើនដែរ ទើបស្រីថៃនោះសារភាពថាពួកគេចម្លង ប្លន់ លួចវប្បធម៌ខ្មែរ។
Post a Comment