គូម៉ា ទះ សុគន្ធថេរ៉ាយុ មួយកំភ្លៀងលើឆាកចម្រៀងមួយកន្លែងព្រោះតែ....(មានវីដេអូ)
តារាចម្រៀងពីរដួងក្នុងផលិតកម្មថោន សុទ្ធតែជាតារាកំពុងតែមានការគាំទ្រនិងលេចធ្លោជាមួយបទចម្រៀងថ្មីៗៗ របស់ខ្លួនដែលទើបតែចេញ ហើយផ្ទុះដូចគ្នា គឺ តារាចម្រៀង លោកគូម៉ានិង លោកសុគន្ធថេរ៉ាយុ ដែលជាតារារួមផលិតកម្មជាមួយគ្នា ។
បទចម្រៀងដែលទទួលបានការគាំទ្រ អ្នកទាំងពីរ ដូចជា បទលោកគូម៉ា សង្សារពាល ថ្ងៃឯការ ជាដើម សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង និងបទរបស់លោក សុគន្ធថេរ៉ាយុ ដូចជាបទ ថាមួយម៉ាត់ទៅអត់ក្បត់ ជាដើម សុទ្ធតែបទកំពុងតែចាប់អារម្មណ៏ពីសំណាក់អ្នកគាំទ្រ ។
អ្វីដែលគួរអោយចាប់អារម្មណ៏នោះ គូម៉ា បានទះសុគន្ធថេរ៉ាយុ មួយកំភ្លៀង ព្រោះតែ លោកចូលចិត្តទៅ ចេះដឹងរឿងសង្សាររបស់លោក កូម៉ាជារឿយៗ ដែលគួរអោយលោកខឹង ។ ព្រោះពេលសង្សារ របស់កូម៉ានិងត្រូវគ្នានោះ លោក រ៉ាយុចេះតែ មកលួងលោម មកធ្វើជាអ្នកស្អំបេះដូង បណ្តាលអោយ គូម៉ាទប់នេះ មិនបាន ។
ការទះកំភ្លៀងរបស់លោកគូម៉ា គឺជាការសម្តែងក្នុងបទចម្រៀងថ្មី ទីពីររបស់លោក ច្រៀងរួមគ្នាជាមួយ រ៉ាយុ គឺបទ នាងយ៉ាងម៉េចទើបនាងយំរាល់ថ្ងៃ ដែលជាបទ ជិតចេញលក់ផងដែរ លោកទាំងពីរបានបង្ហាញក្នុងកម្មវិធីមន្រ្តី យក្ស បាតាន់ នៅក្នុងខេត្តតាកែវ គឺថា មានការគាំទ្រខ្លាំង មែនទែន ដែលមាន ពីធីករ កុសមា ជាអ្នកចូលរួមសម្តែងផងដែរ ។
ចឹងដឹងថាពីរោះនិងការសម្តែងល្អបែបណា សូមទស្សនាវីដេអូ ខាងក្រោមនេះ៖
Post a Comment