ដោះស្បែកជើងគប់រូបថត ហ៊ុន សែន-ហេង សំរិន ត្រូវជាប់គុក២ឆ្
បន្ថែមពីលើទោសជាប់ពន្ធនាគារ ២ឆ្នាំ អ្នកស្រី សំ សុខា ដែលជាជនជាប់ចោទ ត្រូវតុលាការបង្គាប់ ឲ្យបង់ប្រាក់ពិន័យ ចំនួន៥លានរៀលទៀត។
ការបង្ហោះវីដេអូ នៅលើបណ្ដាញសង្គម
កាលពីអំឡុងខែមេសា ឆ្នាំទៅម៉ិញ ដែលបង្ហាញពីសកម្មភាពរបស់ស្ត្រីម្នាក់
កំពុងគប់ស្បែកជើង ទៅលើស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា
ដែលមានរូបលោក ហ៊ុន សែន និងលោក ហេង សំរិន នោះ
ត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចក្ដីហើយ កាលពីថ្ងៃទី២២
ខែមីនាម្សិលម៉ិញ។
អ្នកស្រី សំ សុខា ដែលជាអ្នកធ្វើសកម្មភាពគប់ និងជាអ្នកបង្ហោះវីដេអូនោះ ត្រូវបានតុលាការខេត្តមួយនេះ សម្រេចផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ ចំនួនពីរឆ្នាំ និងបង់ពិន័យជាប្រាក់ ចំនួន៥លានរៀល។
តុលាការបានចោទអ្នកស្រី សំ សុខា ពី«បទប្រមាថ» និង «បទញុះញង់ ឱ្យមានការរើសអើង» និងបានរកឃើញថា អ្នកស្រី សំ សុខា បានប្រព្រឹត្តិអំពើនេះ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវលេខ៤៥ ចន្លោះគីឡូម៉ែត្រលេខ ៤-៥ ស្ថិតក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
អ្នកស្រី ធ្លាប់ត្រូវបានផ្ដន្ទាទោស ដោយកំបាំងមុខម្ដងហើយ កាលពីចុងខែមករា ឆ្នាំ២០១៨ និងត្រូវបានតុលាការចេញដីការ ឲ្យតាមចាប់ខ្លួន ខណៈអ្នកស្រីបានភៀសខ្លួន ទៅកាន់ប្រទេសថៃ និងទទួលបាន នូវសិទ្ធិជ្រកកោន ពីឧត្ដមស្នងការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) ដែលមានស្នាក់ការ ក្នុងប្រទេសថៃ។ តែផ្ទុយទៅវិញ អាជ្ញាធរថៃបានចាប់អ្នកស្រី បញ្ជូនមកកម្ពុជាវិញ មុននឹងអ្នកស្រី ត្រូវបានអាជ្ញាធរកម្ពុជា ចាប់ខ្លួនយកមកឃុំ រហូតមកដល់ពេលនេះ។
ករណីរបស់អ្នកស្រី ត្រូវបានជំនុំជម្រះ ជាថ្មី កាលពីថ្ងៃទី១៥ ខែមីនា សប្ដាហ៍មុន ប៉ុន្តែក្រុមចៅក្រមកាត់សេចក្ដី បានរង់ចាំរហូតដល់ថ្ងៃទី២២ ខែមីនា ម្សិលម៉ិញ ទើបប្រកាសសាលក្រម៕

Post a Comment