ញាាក់សាច់បើដឹងថា សម្ដេច ហ៊ុន សែន ចងដៃមង្គលការនាយចយ
ថ្ងៃពិសេស ដែល តារាកំប្លែងប្រុស នាយ ចយ និង ភរិយា បានទន្ទឹងរង់ចាំ អស់រយៈពេលជាយូរ ពេលនេះបានមកដល់ហើយ ដែលអ្នកទាំងពីរ នឹងក្លាយជា ជាស្វាមីភរិយាស្របច្បាប់ ចាប់ពីពេលនេះតទៅ។
នាយ ចយ អាចនិយាយបានថា បានរៀបចំបាន យ៉ាងសមសួន មិនចាញ់ តារាក្នុងសិល្បៈផ្សេងៗប៉ុន្មានទេ។ ជាពិសេស ចំពោះ មុខមាត់អ្នកកំដរ៣ដួងវិញ អាចនិយាយបានថា ពិតជា ស្រស់ស្អាត គួរឲ្យស្រលាញ់ព្រមៗគ្នាតែម្តង និងមានវ័យក្មេងថែមទៀត៕
ដោយឡែក នាវេលាព្រឹកនេះផងដែរ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឲ្យដឹងថា សម្ដេចបានចងដៃមង្គលការនាយចយ ចំនួន ១ម៉ឺនដុល្លារ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងឱកាសសម្ដេច អញ្ជើញជួបសំណេះសំណាលជាមួយក្រុមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនតេជោ នៅសាលមហោស្រពកៅពេជ្រ នាព្រឹកថ្ងៃទី២ ខែមីនានេះ។
Post a Comment