ហ៊ុន សែន បង្ហោះរូបថតអង្គុយម្នាក់ឯង ក្នុងកាណូតនៅស៊ីដនី
នៅមុននេះបន្តិច លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះរូបថត ជិត២០សន្លឹក នៅលើទំព័រហ្វេសប៊ុករបស់លោក ដោយបង្ហាញឲ្យឃើញថា នៅក្នុងចំណោមបណ្ដាមេដឹកនាំទាំងអស់ បុរសខ្លាំងកម្ពុជាបានអង្គុយដាច់តែឯង ខុសពីមេដឹកនាំដទៃទៀត ដែលសុទ្ធតែអង្គុយប្រជ្រៀតគ្នា យ៉ាងពពាក់ពពូន។
រូបថតទាំងនេះ មិនត្រូវបានបង្ហោះដោយក្រុមប្រឆាំង ឬក្រុម«អគតិ»ណាផ្សេង នៅលើបណ្ដាញសង្គមទេ។ តែគឺលោក ហ៊ុន សែន ផ្ទាល់តែម្ដង ដែលបង្ហោះបង្ហាញ នៅលើទំព័រហ្វេសប៊ុករបស់លោក ពីសកម្មភាពរបស់លោក កំពុងធ្វើដំណើរបែបកំសាន្ដអារម្មណ៍ នៅលើកាណូតមួយ ក្នុងក្រុងស៊ីដនី ដែលជាទីកន្លែង នៃជំនួបកំពូលអាស៊ាន-អូស្ត្រាលី ក្នុងប្រទេសអូស្ត្រាលី។
ក្រៅពីរូបថត ជាមួយបណ្ដាមេដឹកនាំអាស៊ាន ដែលថតដោយខ្លួនលោកផ្ទាល់ (Selfie) រូបថតនៃទិដ្ឋភាពទូទៅ នៅក្នុងកាណូតនោះផ្សេងទៀត បង្ហាញថា លោក ហ៊ុន សែន បានអង្គុយតែម្នាក់ឯង ផ្ទុយគ្នាស្រឡះពីមេដឹកនាំដទៃទៀត ដែលជ្រើសរើសការអង្គុយនៅលើកៅអី ជាប់ៗគ្នា។

នៅក្នុងកាណូតនោះ មានតុនិងកៅអី ដែលអាចឲ្យបណ្ដាមេដឹកនាំ អង្គុយទល់មុខគ្នាបាន។ ទិដ្ឋភាពទាំងនេះ បង្កចំងល់ថា តើវាជាពិធីការ នៃការៀបចំឲ្យមេដឹកនាំអាស៊ាន អង្គុយដូច្នេះឬ? ឬក៏មេដឹកនាំទាំងនោះ មិនចង់ទៅអង្គុយ ក្បែរនាយករដ្ឋមន្ត្រីកម្ពុជា? ឬមួយ លោក ហ៊ុន សែន បានជ្រើសរើសទៅអង្គុយ ដាច់ដោយឡែក តែម្នាក់ឯង?
Post a Comment