loading...

ព្រឺរោមខ្ញាក! ថតជាប់រថភ្លើងខ្មោចចូលចតក្នុងស្ថានីយ៍ (មានវីដេអូ)

វីដេអូ​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​ខ្សែ បាន​បង្ហាញ​ឲ្យ​ឃើញ រថភ្លើង​ខ្មោច​មួយ​គ្រឿង បើក​ចូល​ចត​នៅ​ស្ថានីយ​រថភ្លើង​មួយ​កន្លែង នៅ​ក្នុង​ប្រទេស​ចិន។

បុគ្គលិក​នៅ​ស្ថានីយ​រថយន្ត​ភ្លើង Baotou បាន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​សម្គាល់​ឃើញ​ទិដ្ឋភាព​ដ៏​ចម្លែក​នេះ តាម​រយៈ​វីដេអូ​ថត​ចេញ​ពី​កាមេរ៉ា​សុវត្ថិភាព នៅ​ពេល​ដែល​ស្រមោល​រថភ្លើង​ខ្មោច​នោះ​បើក​ចូល​មក ខណៈ​ចង្កៀង​មុខ​របស់​វា​អាច​មើល​ឃើញ​យ៉ាង​ច្បាស់។
បន្ទាប់​ពី​មើល​ឃើញ​ទិដ្ឋភាព​បែប​នេះ គេ​បាន​សន្មត​ថា រថភ្លើង​នោះ​ហាក់​បី​ដូច​ជា​ចូល​មក​ដើម្បី​ដាក់​អ្នក​ដំណើរ​អីចឹង។ វីដេអូ​ខាង​លើ​ត្រូវ​បាន​បង្ហោះ​ទៅ​លើ​គេហទំព័រ YouTube កាល​ពី​ថ្ងៃ​ទី ១០ ខែ មីនា ឆ្នាំ ២០១៨។



ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​និយម​ប្រើប្រាស់​អ៊ីនធឺណិត​មួយ​ចំនួន មិន​បាន​ជឿ​លើ​វីដេអូ​នោះ​ឡើយ ដោយ​បញ្ចេញ​មតិ​ថា វា​គ្រាន់​តែ​ជា​ការ​ចាំង​ប្លាត​ពី​កញ្ចក់​ប៉ុណ្ណោះ៕
ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​ទាំង​អស់​គ្នា៖

No comments