ក្មេងម្នាក់នេះ ស្លាប់ដោយសារតែ ចាន លាងដៃ និងលុបមុខ នៅក្នុងបន្ទប់ទឹក
តាមហ្វេសប៊ុកមួយឈ្មោះ Chandy Nuth បានស៊ែររឿងដ៏គួរឲ្យសោកស្តាយបំផុត ដែលមិនគួរណាក្មួយរបស់គាត់ស្លាប់ដោយសារតែចានលាងដៃ និងលុបមុខ នៅក្នុងបន្ទប់ទឹក បានរបូតធ្លាក់ ហើយក៏បានធ្វើឲ្យក្មេងម្នាក់នេះស្លាប់បាត់ទៅ ដោយក្នុងនោះហ្វេសប៊ុកនេះក៏បានបញ្ជាក់ទៀតថា៖
"គួរអោយអាណិតណាស់ក្មួយ មិនគួរណាក្មួយអាយុខ្លីយ៉ាងនេះសោះ សូមក្មួយទៅកាន់សុគតិភព ជាតិក្រោយកុំអោយអាយុខ្លីដូចជាតិនេះទៀត







គួរបញ្ជាក់ផងដែរថា ដំបូងឡើងក្មេងប្រុសម្នាក់នេះគាត់កំពុងងួតទឹកទៅរៀន រួចក៏រអិលដួល ហើយគេក៏បានតោងចាប់ ចានលាងដៃ មួយនេះ ហើយស្រាប់តែចានលាងដៃនេះរបូតធ្លាក់មក ហើយបែកជាពីរក៏បានជង់កក្មេងប្រុសម្នាក់នេះទៅ នេះបើតាមការអះអាងពីម្ចាស់ហ្វេសប៊ុកខាងលើ ដែលគាត់បានឆ្លើយទៅអ្នកដែលបានចោទសួរគាត់បានរយៈហ្វេសប៊ុកដែលគាត់បានបង្ហោះរូបប៉ុន្មានសន្លឹកនេះ។ ហើយម្ចាស់ហ្វេសប៊ុកមួយនេះក៏បានបន្ថែមទៀតថា ក្មេងម្នាក់នេះបានព្យាយាមហៅឪពុកម្តាយរហូតទាល់តែដាច់ខ្យល់ស្លាប់តែម្តង៕
Post a Comment