loading...

ឪពុកចិត្តព្រៃផ្សៃ! វាយកូនស្រី ហើយចងអូសពីក្រោយម៉ូតូ ដោយសារតែរឿងតូចមួយសោះ (មានវីដេអូ)


ជាហេតុការណ៍ដ៏រន្ធត់ចិត្តមួយបានកើតឡើងនៅក្នុងទីក្រុង Da Hua Yao ខេត្ត Guangxi ប្រទេសចិន ដោយមានក្មេងស្រីមួយរូប ត្រូវបានឪពុករបស់នាងប្រើអំពើហឹង្សាយ៉ាងឃោរឃៅ ដោយបានទាំងចងពីក្រោយម៉ូតូ អូសតាមផ្លូវថែមទៀតផង។
យោងតាមខ្សែវីដេអូមួយ ដែលបានបង្ហាញឪពុកមួយរូប បានយកគល់ឈើទៅវាយគូទ ខ្នង និងក្បាល កូនស្រីរបស់ខ្លួនដែលមានអាយុទើបតែ១០ឆ្នាំ ហើយគេក៏បានឮក្មេងស្រីនោះ ស្រែកយំ ។ មិនតែប៉ុណ្ណោះ ឪពុកចិត្តសត្វម្នាក់នោះ បានចងជើងកូនស្រីរបស់ខ្លួនជាមួយម៉ូតូ រួចក៏បានជិះអូសនាងទៅលើផ្លូវដែលក្រាលដោយដុំគ្រួស។
បន្ទាប់ពីហេតុការណ៍ ដ៏សាហាវនេះ បានកើតឡើង ក្រុមប៉ូលិស បានធ្វើការស៊ើបអង្កេតភ្លាមៗ យោងទៅតាមកំណត់ត្រារបស់ប៉ូលិសបានបង្ហាញថា ប៉ូលិសបានរកឃើញលោក Wei និងកូនស្រី ដែលក្មេងស្រីនោះ ពោរពេញទៅដោយស្នាមជាំ និងឆ្កូតជាច្រើនកន្លែង ជាពិសេសនៅលើស្មា និងខ្នង ហើយក៏ត្រូវបានគេបញ្ជូនទៅស្កេនខួរក្បាល និងព្យាបាលផ្លូវចិត្តផងដែរ។
ឪពុកឃោរឃៅរូបនេះបានសារភាពថា គេបានទៅផ្ទះសាច់ញាតិរបស់គេ ដើម្បីនាំកូនស្រីទៅសាលា ប៉ុន្តែដោយសារតែនាងចចេសរឹងរូសមិនព្រមទៅរៀន ទើបចុងក្រោយក៏បានវាយនាងបែបនេះតែម្តង៕




ទស្សនាវីដេអូ ខាងក្រោមនេះទាំងអស់គ្នា​:

No comments