loading...

យល់យ៉ាងណាដែរ៖ តែងខ្លួនជាតួល្ខោនលក់លៀស ដើម្បីទាក់…


ភ្នំពេញ៖ ដើម្បីភាពទាក់ទាញចំណាប់អារម្មណ៍បងប្អូនឲ្យមកទិញលៀសហាស បុរសម្នាក់ បានតែងខ្លួនជាតួយក្ស ក្នុងសាច់រឿងល្ខោនបាសាក់ រុញរទេះលក់លៀសយ៉ាងអង់អាចក្លាហានបំផុត ប៉ុន្តែធាតុពិត បានប្រាក់ចំណេញបន្តិចបន្តួចប៉ុណ្ណោះ ដូចយក្សាលក់លៀសធ្លាប់បានប្រាប់ថា «ចំណេញមួយថ្ងៃជាង ២ម៉ឺន បើលក់អស់ ហើយថ្ងៃណាលក់មិនអស់ ចំណេញចិត្តតួច ឬខាតក៏មាន»។

ទោះបីមានការតុបតែងមុខគួរជាទីចាប់អារម្មណ៍ប្រាកដមែន ប៉ុន្តែលោកក៏មាននឿយហត់ និងក្តៅស្អុះពិបាកទ្រាំមិនស្ទើរដែរ ព្រោះតែសំលៀកបំពាក់ក្រាស់ៗ អីចឹងហើយវាហប់និងក្រៅបែកញើសជោគអស់ហើយ រីឯមុខវិញពេលត្រូវកំដៅថ្ងៃហូរម្សៅក្រែមដាបពេញមុខ មិនងាយស្រួលដូចការគិតឡើយ៕


សូមទស្សនាវីដេអូ!!


No comments