ដើម្បីសិរីសួស្តីក្នុងផ្ទះ សូមកុំដាំរុក្ខជាតិប្រភេទ…
កម្ពុជា៖ ផ្កាមួយប្រភេទដែលលោកអ្នកតែងនិយមយកទៅថ្វាយព្រះ និងដាក់ជាប់ខ្លួន ដើម្បីឲ្យមានក្លិនក្រអូបនោះគឺជា «ផ្កាចំប៉ា» ។ លោកអ្នកច្បាស់ជាស្គាល់ ប៉ុន្តែលោកអ្នកមិនដឹងទេថា ផ្កាមួយនេះ វាជាប្រភេទផ្កាអពមង្គល និងអាចបង្កគ្រោះធំទៀតផង។
ទាក់ទិនរឿងនេះ លោកព្រឹទ្ធាចារ្យ កៅ សារ៉ន ហោរ៉ាដ៏ល្បីបានលើកឧទារហ៍ជាក់ស្តែងមួយថា «មានគូស្វាមីភរិយាមួយ ទើបរៀបការថ្មោងថ្មី ហើយបានយកដើមចំប៉ាមកដាំក្បែរផ្ទះ។ ក្រោយមកគ្រួសារមួយនេះ ចេះតែមានភាពរកាំរកូស ឈ្លោះគ្នាស្ទើរគ្មានលស់ថ្ងៃ រហូតឈានដល់ការបែកបាក់»។
លោកព្រឹទ្ធាចារ្យបានផ្តាំថា «សូមបងប្អូនកុំដើមផ្កាចំប៉ា នៅជិតផ្ទះ ព្រោះបណ្តាលឲ្យស៊យ និងជួបគ្រោះថ្នាក់ជាដើម»។ តែទោះជាយ៉ាងណា លោកតា មិនបានហាមឃាត់ក្នុងទិញមកពីផ្សារសម្រាប់ថ្វាយព្រះ និងដាក់ជាប់សក់ ឬហោប៉ៅឲ្យក្រអូបនោះទេ៕
Post a Comment