loading...

ស្តែង​ណាស់! ប៉ូលិសសុខចិត្តធ្វើរឿងគ្រោះថ្នាក់មួយ ដើម្បីជួយជីវិតស្ត្រីលោតពីលើអគារ (មានវីដេអូ)


ស្ត្រី​ជនជាតិ​ចិន​ដែល​បាន​ប៉ុនប៉ង​លោត​សម្លាប់​ខ្លួន​ពី​លើ​អគារ ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​ប៉ូលិស​ក្លាហាន​ម្នាក់​កាល​ពី​សប្ដាហ៍​មុន។
ជា​សំណាង​ល្អ ប៉ូលិស​បាន​ទៅ​ដល់​កន្លែង​កើត​ឡើង​ទាន់​ពេល​វេលា និង​ត្រៀម​ខ្លួន​ចាំ​ចាប់​ស្ត្រី​នោះ​នៅ​ខាង​ក្រោម។ ប៉ូលិស​ម្នាក់​បាន​យក​ដៃ​ចាប់​ស្ត្រី​នោះ រួច​ផ្ដួល​ខ្លួន​ទៅ​លើ​ដី ដើម្បី​ទ្រ​នាង​កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ។

ក្រោយ​ពេល​កើត​ហេតុ ស្ត្រី​ខាង​លើ​ត្រូវ​បាន​រាយការណ៍​ថា​ មិន​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប៉ូលិស​ដ៏​ក្លាហាន​ខាង​លើ​ បាន​រង​របួស​បាក់​ឆ្អឹង​ខ្នង ដោយ​សារ​តែ​បោក​ផ្ទប់​ទៅ​នឹង​ដី ហើយ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ភ្លាម​ៗ។ ជា​សំណាង​ល្អ ការ​ព្យាបាល​បាន​ដំណើរ​ការ​យ៉ាង​រលូន ហើយ​ប៉ូលិស​រូប​នេះ ក៏​ធូរ​ស្បើយ​ច្រើន​ផង​ដែរ៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម ៖

No comments