loading...

ពេលនេះបានដឹងការពិត! នៃសំណង់ជ្រងោៗ អណ្ដែតឡើងក្បែរកំពូលប្រាសាទអង្គរវត្ត


ថ្មីនេះមានការរិះគន់យ៉ាងកក្រើក ពេញលើបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុក ក្រោយមហាជនបានឃើញសំណង់ជ្រងោៗ អណ្ដែតឡើងក្បែរកំពូលប្រាសាទអង្គរវត្ត។តែពេលនេះបានដឹងការពិតហើយ៖

អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​រូប​នេះ ប្រាប់​ទៀត​ថា លោក​ហាក់​មាន​ភាព​ហួស​ចិត្ត​នៅ​ពេល​ឃើញ មាន​អ្នក​ប្រើ​បណ្ដាញ​សង្គម មិន​បាន​ដឹង​អំពី​គម្រោង​ជួសជុល​ប្រាសាទ​បុរាណ​របស់​អាល្លឺម៉ង់ ​ដែល​ចាប់​ផ្ដើម​តាំង​ពី​ទសវត្ស​៩០​មក​ម្ល៉េះ។ ចំពោះ​ការដ្ឋាន​នៅ​ក្បែរ​កំពូល​ប្រាសាទ​អង្គរវត្ត​នោះ នឹង​ត្រូវ​រុះរើ​ចេញ​វិញ​បន្ទាប់​ពី​ជួសជុល​រួច​រាល់។ ​

សូម​ជម្រាប​ជូន​ថា រូប​ភាព​មួយ​សន្លឹក​ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​នៅ​កម្ពុជា ចែក​រំលែក​បន្ត​គ្នា​រាប់​ពាន់​នាក់ ពី​សំណង់​មួយ​លេច​រូបរាង​ក្បែរ​កំពូល​ប្រាសាទ​អង្គរវត្ត និង​មាន​មួយ​ចំនួន​ឆ្ងល់​ថា តើ​នោះ​ជា​សំណង់​អ្វី? លើស​ពី​នេះ​ក៏​មាន​ប្រតិកម្ម​ថា មិន​គួរ​ណា​មក​សង់​រោង​ផ្ដេសផ្ដាស​ដូច្នេះ​សោះ។ ប៉ុន្តែ​ពេល​នេះ​អ្វី​ៗ​ត្រូវ​បាន​បក​ស្រាយ​ដូច​ខាង​លើ​ហើយ៕
ខាងក្រោមនេះជាមតិរិះគន់៖


អង្គរកំពុងបាត់សម្រស់ដោយសារសំណង់ឆ្កួត ! 
ដោយសារមានសំណង់ចម្លែកមួយសាងប្រណាំងនឹងកំពូលប្រាសាទអង្គរ ធ្វើឲ្យសម្រស់កំពូលប្រាសាទបាត់បង់ និង គ្មានសោភណភាពគួរជាទីចាប់អារម្មណ៍ទៀតទេ ។
កាលបើបាត់បង់សម្រស់ តើនរណានឹងមកទស្សនាអង្គរទៀត
បើសំណង់នេះកើតមែន អង្គររបស់ខ្មែរប្រហែលជាជិតដល់ថ្ងៃវិនាសហើយ
សូមអាជ្ញាធរអប្បរារម្ងាប់សំណង់នោះជាបន្ទាន់ទោះបីក្នុងតម្លៃណាក៏ដោយ
កូនខ្មែរទូទាំងពិភពលោកប្រឆាំងដាច់ខាតសំណង់បែបនោះ យើងត្រូវរួមគ្នាប្រឆាំងនឹងសំណង់អាគារដែលប្រណាំងនឹងសោភណភាពអង្គររបស់យើង ។
សូមជួយស៊ែរជាបន្ទាន់ ដើម្បីបញ្ជាក់ថា យើងប្រឆាំងដាច់ខាតសំណង់បែបនោះ !!!



No comments