ព្រះរស់ជួយហើយ៖ តា ចៅ ផ្ទុះកំប៉ុងហ្គាសមានស្រុកនៅបាភ្នំ សម្តេចបានជួយ
ភ្នំពេញ៖ លោក តា ជរាវ័យ ៧៦ឆ្នាំ និងចៅស្រីអាយុ ៥ឆ្នាំ ដែលរងភាពខ្លោចផ្សាដំបៅរលួយស្ទើសព្វប្រាណនិងមុខផង ដោយសារផ្ទុះកំប៉ុងហ្គាស មានស្រុកកំណើតស្រុកបាភ្នំខេត្តព្រៃវែង និងថាមិនប្រាក់ព្យាបាលផងនោះ។ នៅពេលនេះបន្ទុកដ៏ធ្ងន់ធ្ងរ ជាន់លើជីវិតភាពដ៏ក្រីក្រ រកដំបូងខ្ទមមួយជ្រកមិនបានផងនោះ ក៏ត្រូវបានសម្រាលទាំងស្រុកហើយ ពីសម្តេចនាយករដ្ឋមន្រ្តី។
នៅល្ងាចថ្ងៃទី២ខែមិនា ក្នុងគណនីហ្វេសប៊ុកកំលោះសកម្មនិងការងារមនុស្សធម៌ លោក តាំង គឹមឡេង បានធ្វើវីដេអូ ផ្សព្វផ្សាយនៅក្នុងគណនីហ្វេសប៊ុក បង្ហាញសាធារណៈជន និងអ្នកមានចិត្តសប្បុរសធម៌ថា «ពេលនេះលោក ដែលផ្ទុះកំប៉ុងហ្គាសសម្រាលព្យាបាននៅព្រៃវែងនោះ ត្រូវបាននាំមកសម្រាកព្យាបាលនៅភ្នំពេញហើយ»។
ក្នុងនោះដែរ លោក តាំង គឹមឡេង ក៏បានប្រាប់តារាញូស៍ថា «លោកតាត្រូវបាននាំមកសម្រាកព្យាបាលនៅគ្លីនិចសម្ភពចម្រើននៅក្បែរពេទ្យលោកសង្ឃ។ ចំណែកថ្លៃព្យាបាលក៏ត្រូវបានសម្តេចជាអ្នកចេញទាំងស្រុក ហើយលោកក៏ឧបត្ថម្ភដល់តាចៅក្នុងមួយថ្ងៃចំនួន៤ម៉ឺនរៀលទៀតផងដែរ»។
Post a Comment