loading...

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ញញឹមបិទមាត់មិនជិតស្វាគមន៍ចៅទី១៧ទើបនឹងកើត


ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទីបីនៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងស្ថាបនិកក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុប  ត្រូវបានមហាជនតែងសង្កេតឃើញឯកឧត្តម ពុំសូវចំណាយពេលសម្ងែងភាពហឺុហាអ្វីឡើយ ផ្ទុយទៅវិញលោកតែងតែធ្វើការពិនិត្យការងារដំណាំ និងនាំចេញផ្លែឈើខ្មែរទៅកាន់ទីផ្សារបរទេស។ មិនត្រឹមតែប៉ុណ្ណោះលោកតែងតែធ្វើនូវអំពើសប្បុរសធម៌ ជាពិសេសលោកតែងចំណាយពេលនៅតាមខេត្ត ដើម្បីជួយដល់ក្រុមគ្រួសារនៅតាមតំបន់ដាច់ស្រយាលដើម្បីផ្តល់នូវជំនួយជាដើម។

ទោះបីជាមមាញឹកជាមួយនឹងការងារក៏ ឯកឧត្តមក៏បានចំណាយពេលវេលាហូបអាហារជាមួយនឹងក្រុមគ្រួសារ អ្វីដែលនឹកស្មានមិនដល់នោះឯកឧត្តម មានចៅប្រុសស្រីរហូតដល់ទៅ ១៦នាក់ឯណោះ ដោយមានចៅស្រី០៦នាក់ និងប្រុសសរុប ១០នាក់។ ជាពិសេស ឯកឧត្តមក៏ទទួលបាននូវចៅប្រុសទី១៧ ដែលទើបតែនឹងកើតកាលពីថ្ងៃអាទិត្យ ទី០៤ ខែមិនា ដោយមានឈ្មោះថាតាន់​ ម៉ុង​មុនីរាជ​។ ក្នុងនោះផងដែលក្រោយពីឯកឧត្តម ម៉ុង ឬទ្ធី បានបង្ហាញពីចៅប្រុសចៅស្រីរបស់ខ្លួន មានមហាជនជាច្រើនសម្តែងការកោតសរសើរថា ចៅប្រុសស្រីរបស់ឯកឧត្តមសុទ្ធសឹងតែគួរឲ្យស្រលាញ់៕










No comments