loading...

ស្រស់ស្អាត់ប្លែក៖ នី ឡា ស្លៀកពាក់ និងគ្រឿងអលង្ការបុរាណ



ភ្នំពេញ៖ តារាប្រុសស្រី បាននាំគ្នាថតបទចម្រៀង ថតខារ៉ាអូខេ ទុកត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរខាងមុខ។ ចំណែកឯកញ្ញា វ៉ាន់ នីឡា តារាកំប្លែងវ័យក្មេង និងមានសម្រស់ស្រស់ស្អាត ក៏បានស្លៀកឈុតប្រពៃណីខ្មែរ បញ្ចេញនូវសម្រស់របស់ខ្លួនផងដែរ។


ជាក់ស្តែង កាលពីប៉ុន្មានម៉ោងមុននេះ នៅលើហ្វេសប៊ុក និងអ៊ីនស្តារក្រាមរបស់កញ្ញា បានបង្ហោះនូវរូបភាពនាង ក្នុងស្លៀកឈុតប្រពៃណីខ្មែរបុរាណ ជារបៀបទេពអប្សរយ៉ាងស្រស់ត្រកាលជាមួយពាក្យមួយឃ្លាថា«ទេវតាឆ្នាំថ្មី» ។




យ៉ាងណាមិញដោយការតុបតែងខ្លួនរបស់តារាកំប្លែងរូបនេះខុសប្លែកពីរាល់ដងទើបធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើននាក់សរសើរមិនដាច់ពីមាត់ថា«ពេលនីឡាស្លៀកពាក់ និងប្រដាប់គ្រឿងអលង្ការបុរាណពេញខ្លួនបែបនេះកាន់តែមានសម្រស់ស្រស់ស្អាត ជាងពេលរាល់ដងតែម្តង» ៕










No comments