loading...

ជួយស៊ែរផង !! ឱសថសម្អាតថ្លើម ព្យាបាលជំងឺថ្លើម ឬខ្លាញ់រុំថ្លើម


ព្យាបាល​​
-សម្អាតថ្លើម ព្យាបាលជំងឺថ្លើម ឬខ្លាញ់រុំថ្លើម។
* គ្រឿងផ្សំ​

​​- ស្លឹក​ជីរអង្កាម​មួយ​ក្ដាប់​
​- ទឹក​ក្រូចឆ្មា​រ

– ទឹកក្រូច​ពោធិ៍សាត់
​- ទឹក ១ លីត្រ​
​- ទឹកឃ្មុំ​
* របៀប​ធ្វើ​​
-ដាក់​ទឹក​លើ​ចង្ក្រាន ដាំ​ឱ្យ​ពុះ​
– ដាក់​ស្លឹក​ជីរអង្កាម​ក្នុង​ទឹក​ពុះ ៥ នាទី រួច​ដកចេញ​

– ដាក់​ទឹក​ក្រូចឆ្មារ ទឹកក្រូច ពោធិ៍សាត់ និង​ទឹកឃ្មុំ​ចូល​។​
*វិធីប្រើប្រាស់

-អាច​ផឹក​វា​ទាំង​ត្រជាក់ ឬ​ក្ដៅ​ក៏បាន វា​នឹង​ជួយ​សម្អាត​ថ្លើម ជួយ​រំលាយ​អាហារ និង​ជួយ​ដល់​ក្រពះ​។
** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។**
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

ដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ Greentreemedic
——————-


>>វិធីធ្វើទឹកក្រូចឆ្មារជីរអង្កាម សំរាប់ផឹកអ្នកដែលមានក្លិនមាត់>>>
-ក្រូចឆ្មារល្អ ១ផ្លែ
-ស្ករស
-ទឹកកកអនាម័យដុំតូចៗ
-ស្លឹកជីរអង្កាម។
*របៀបធ្វើ៖

-ដាក់ទឹកចូលកំសៀវដាំឱ្យពុះ



– ទឹកពុះត្រូវពន្លត់ចង្ក្រានភ្លាម ហើយដាក់តែចូលត្រាំនិងជីរអង្កាមផងដែរ
– គ្របគម្របកំសៀវទុកប្រមាណ ១០នាទី
– ពេលតែចេញជាតិអស់ស្រង់កញ្ចប់ចោល ដាក់ស្ករតាមចំណូលចិត្ត ហើយកូរឱ្យរលាយអស់
– ទុកពេលទឹកតែនេះត្រជាក់ ដាក់ចូលទូរទឹកកកឱ្យកាន់តែត្រជាក់ល្អ
– ពេលចង់ទទួលទានរំលែកដាក់កែវតូចល្មមដាក់ទឹកកក ច្របាច់ក្រូចឆ្មារ ដាក់ចំណិតក្រូចឆ្មារចូលនិងដាក់ស្លឹកជីរអង្កាម ពីលើជាការលំអ។
ប្រភព៖ Knowledge

————————-
>>> ជីរអង្កាមអាចជួយបំបាត់ក្លិនមាត់ បំបាត់ការជ្រីវជ្រួញលើផ្ទៃមុខ ជួយសម្រកទម្ងន់ បំបាត់ផ្ដាសសាយ បំបាត់ហើម ឬឆ្អល់ពោះ>>>

– បើលោកអ្នក មានបញ្ហាក្លិនមាត់ សូមសាកល្បង ព្យាយាមទំពារ ស្លឹកជីរអង្កាមស្រស់ ប្រមាណជា ២-៣ សន្លឹក នោះខ្យល់ដង្ហើម របស់លោកអ្នក នឹងប្រែជាមានក្លិន ក្រអូបប្រហើរ ភ្លាមៗតែម្ដង។
– មានសារធាតុជួយឲ្យស្បែកសើមនិងបំបាត់ការជ្រីវជ្រួញ (បុកស្លឹកយកមកលាបលើស្បែកមុខ១៥នាទី រួចលាងចេញនិងទឹកក្តៅឧណ្ហៗ។
– យកឫសលាងសម្អាត រួចកិនយកទឹកលាយទឹកឃ្មុំបន្តិចលាបក្រោមភ្នែក១៥នាទីសិមលាងចេញ។

No comments