ជោគជតារាសីចំពោះ ថ្ងៃ ច័ន្ទ ទី ១១ ខែ ធ្នូ ឆ្នាំ ២០១៧
សូមជូនជោគជតារាសីសំរាប់ថ្ងៃ ច័ន្ទ ទី ១១ ខែ ធ្នូ ឆ្នាំ ២០១៧។ សូមជូនពរ និង សូមបួងសួងដល់ទេវតា វត្ថុស័ក្តិសិទ្ធ និង បារមីដែលរក្សាប្រទេសកម្ពុជា ផ្តល់ពរជ័យ និង ផ្លាស់ប្តូរនៅហុងស៊ុយ រាសី អោយអ្នកគ្រប់រូបដែលបានស៊ែរ រឺ comment ទាំងអស់គ្នាផង។ សាធុ… សាធុ… សាធុ… សាធុ…
ឆ្នាំជូត៖ រាសីឡើងខ្ពស់។ ការងារទាំងឡាយសុទ្ធតែទទួលបានផលដូចបំណង។ ថ្ងៃនេះអ្នកមានឱកាសដាក់ទុនរកស៊ី និងទទួលបានផលចំណេញ។ មនោសញ្ចេតនា ក្នុងទំនាក់ទំនងគប្បីហ៊ាននិយាយសម្តែងការពិតចំពោះដៃគូរបស់អ្នក នោះនឹងទទួលចម្លើយបានដូចបំណងប្រាថ្នា។ ទិសល្អទិសកើត តំណមទិសនិរតី។ ពណ៌នាំសំណាង ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំថោះ៕
ឆ្នាំឆ្លូវ៖ រាសីធ្លាក់ចុះ។ ការងារថ្ងៃនេះអ្នកត្រូវប្រយ័ត្នពាក្យសម្តី និងសកម្មភាពរបស់ខ្លួនអាចបង្កជាជម្លោះ។ ពេលដើរចេញក្រៅពុំគប្បីយកប្រាក់តាមខ្លួនច្រើនឡើយ ព្រោះអ្នករងការការខាតបង់។ មនោសញ្ចេតនា រាល់ទំនាក់ទំនងនានាគប្បីរក្សាឲ្យបានល្អ ។ ទិសល្អទិសខាងត្បូង តំណមទិសខាងលិច។ ពណ៌នាំសំណាង ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំខាល៖ រាសីឡើងខ្ពស់ ។ ថ្ងៃនេះអ្នកនឹងមានសំណាងបានជួបរបត់ថ្មីក្នុងការងារដែលអំណោយផលល្អដល់មុខតំណែង។ ចំណូលមានការកើនឡើង។ មនោសញ្ចេតនា ត្រូវបានគ្រួសារសាច់ញាតិផ្តល់ការលើកទឹកចិត្តបន្ថែម។ ទិសល្អទិសនិរតី តំណមទិសខាងកើត។ ពណ៌នាំសំណាង ទឹកដោះគោ។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំថោះ៖ រាសីធ្លាក់ចុះ។ ឧបសគ្គហ៊ុមព័ទ្ធអ្នកការងារសប្វសារពើរាំងស្ទះ ហេតុនេះអ្នកគប្បីរក្សាស្មារតីឲ្យនឹងនរ គ្មានគំនិតសុទិដ្ឋិនិយមថាអ្វីៗនឹងប្រសើរឡើង។ ការងាររកស៊ីមានសំពាធច្រើនគប្បីកុំមានមហិច្ឆិតាលោភលន់។ មនោសញ្ចេត អ្នកត្រូវមានសេចក្តីក្លាហានក្នុងការប្រាស្រ័យទាក់ទងជាមួយដៃគូរ។ ទិសល្អទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ទឹកដោះ។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំរោង៖ រាសីឡើងខ្ពស់។ ការងាររកស៊ីរៀនសូត្រទទួលបានទិន្នផលខ្ពស់។ អ្នកអាចវិនិយោគរយកស៊ីបាន តែកុំលោភលន់។ មនោសញ្ចេត ជាថ្ងៃល្អសម្រាប់ការរក្សាទំនាក់ទំនងថ្មី ។ ទិសល្អទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌នាំសំណាងក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំម្សាញ់៖ រាសីឡើងខ្ពស់។ ភ័ព្វសំណាងល្អនឹងមកដល់អ្នកពុំត្រូវបោះបង់ឱកាសនេះទេ។ ចំណូលស្ថិរភាព ជាថ្ងៃដែលអ្នកអាចចំណាយទិញរបស់ដែលអ្នកចូលចិត្ត។ មនោសញ្ចេតនា គប្បីរក្សាចំណងទាក់ទងជាមួយសាច់ញាតិគ្រួសារឲ្យបានរឹងមាំ។ ទិសល្អអាគ្នេយ៍ តំណមទិសខាងជើង។ ពណ៌នាំសំណាង ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំមមី៖ រាសីស្រុតចុះ។ ពាក្យចរចាមអារាមបង្កឲ្យអ្នកមានអាមរ្មណ៍មិននឹងធ្វើឲ្យឥទ្ធិពលដល់ការងារ។ គប្បីចៀសចេញឆ្ងាយពីល្បែងស៊ីសង។ មនោសញ្ចេតនា ត្រូវចេះថែរក្សាទំនាក់ទំនងដែលអ្នកកំពុងមាន។ ទិសល្អទិសខាងកើត តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង លឿង។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំមមែ៖ រាសីធ្លាក់ចុះ។ ថ្ងៃនេះអ្នកអាចប្រឈមនឹងការស្តីបន្ទោសពីអ្នកដទៃ ជាហេតុនាំឲ្យមានអារម្មណ៍នឿយណាយ ព្រងើយកន្តើយនឹងការងារ គួរគប្បីព្យាយាមអំណត់ទើបអាចទទួលជោគជ័យ។ ថ្ងៃនេះប្រសិនបើចង់បោះទុនរកស៊ី គឺអាចធ្វើបានចំពោះមុខរបរយូរអង្វែង។ មនោសញ្ចេតនា អ្នកត្រូវមានសេចក្តីក្លាហានក្នុងការប្រាស្រ័យទាក់ទងជាមួយដៃគូរ។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងកើត។ ពណ៌នាំសំណាង ខ្មៅ និងពណ៌ស្លាបកំភេម។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំវក៖ រាសីល្អមធ្យម។ ថ្វីត្បិតថ្ងៃនេះអ្នកជួបការលំបាកច្រើន តែនឹងអាចដោះស្រាយបានយ៉ាងគាប់ប្រសើរ។ ចំណូលថ្ងៃនេះរក្សានៅធម្មតា។ មនោសញ្ចេតនា អ្នកគប្បីយកចិត្តទុកដាក់ដល់គ្រួសារសំខាន់ជាង។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ស្លាបកំភេម។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំរកា៖ រាសីឡើងខ្ពស់។ អ្នកមានអារម្មណ៍ស្វាហាប់ក្នុងកិច្ចការងារត្រូវប្រឹងប្រែងរក្សាឲ្យបាន។ យីអ៊ុនឡើង រាល់ផែនការហិរញ្ញវត្ថុរបស់អ្នកចាប់ផ្តើមផ្តល់ផល។ មនោសញ្ចេតនា អ្នកអាចជយបមនុស្សល្អនិងមានរឿងរីករាយស្មានមិនដល់។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ស។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំច៖ រាសីល្អមធ្យម។ អ្នកមានឱកាសទទួលបានការងារថ្មី។ ប៉ុន្តែត្រូវប្រយ័ត្ន មិនត្រូវលោភលន់ធ្វើឲ្យខាតបង់យូអង្វែង។ មនោសញ្ចេតនា គប្បីចងចាំថាពេលខ្លះនិយាយត្រង់ តែនាំមកផលអាក្រកវិញ ដូច្នេះត្រូចជ្រើសរើពាក្យពេចន៍និយាយឲ្យសមស្រប។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសនិរតី។ ពណ៌នាំសំណាង លឿង។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំកុរ៖ រាសីស្រុតចុះ។ ថ្ងៃនេះជីវិតរបស់អ្នកមានភាពរអាក់រអួលអាចនឹងត្រូវទៅធ្វើការឆ្ងាយ ឬត្រូវប្តូរការងារថ្មី គប្បីត្រៀមបម្រុងផ្លូវចិត្ត។ ថ្ងៃនេះដែរ ប្រសិនបើមានមិត្តភក្តិយូរហើយដែលអ្នកពុំបានជួប ស្រាប់តែមកខ្ចីលុយនោះ អ្នកត្រូវប្រយ័ត្ន។ មនោសញ្ចេតនា រាល់ទំនាក់ទំនងទាំងឡាយមិនដូចបំណងប្រាថ្នាឡើយ។ ទិសនាំលាភ ទិសខាងលិច តំណមទិសខាងកើត។ ពណ៌នាំសំណាង ស។ អ្នកយកអាសាឆ្នាំវក៕
Post a Comment