loading...

ឈុត គោញី អែម គុណថង គ្រងចូលរួមប្រកួត Miss Earth បង្ហាញពីអត្ថន័យ(មានវីដេអូ)


ហ្វីលីពីន៖ផ្ទុះការភ្ញាក់ផ្អើលកក្រើក ពេលឃើញឈុតតំណាងជាតិឈ្មោះ“នាងឧសភី” គ្រង​ដោយបវរកញ្ញាដែល​​​មកពីដែនដីក្រុងអង្គរនៃអាណាចក្រខ្មែរ អែម គុណថង សម្រាប់​ត្រៀម​ប្រកួតនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧​ខាង​មុខ ក្នុងកម្មវិធីប្រគួតបវរកញ្ញា Miss Earth 2017 នៅប្រទេសហ្វីលីពីន ។

ឈុតតំណាងជាតិដ៏ល្អឥតខ្ចោះមួយនេះ ត្រូវបានរៀបចំឡើងដោយ ក្រុម​អ្នក​ឆ្នៃ​ម៉ូដ​កម្ពុជា​ឈ្មោះ “La Chhouk Recycled & Creative Fashion” ដោយភាគច្រើននៃឈុត “នាងឧសភី” នេះ ត្រូវបានច្នៃចេញពីសំរាមស្ងួត ឬសម្ភារៈដែលគេប្រើប្រាស់រួច មានដូចជា ឌីស គម្រប​ដប បាវជាដើម។

ជាការពិតណាស់ ឈុតនេះបានផ្សាភ្ជាប់ពីអត្តសញ្ញាណខ្មែរ ដោយ​យក​សត្វ​​ស្តេចគោព្រៃ​ជា​និមិត្តរូបតំណាង​ជាតិ ដោយផ្នែក​នីមួយៗ​យក​លំ​នាំ​តាម​រចនា​បទ​ជា​ច្រើន​ផ្សេងៗ​គ្នា រួម​មាន ស្នែងគោព្រៃ យកលំនាំ​តាមស្តេច​គោព្រៃ,​ ផ្នែក​នៃ​សំពត់​ស្រី​គ្រប់​លក្ខណ៍ ​យក​លំនាំ​តាម​រូបអប្សរា, សុរង យកលំនាំតាមក្សត្រីយានី, កងដៃ កង​ជើង និងខ្សែឈៀង យក​លំនាំ​តាម​ស្រីរបាំព្រះរាជទ្រព្យ, ផ្នែកមួយនៃក្បិន យកលំនាំតាមតួល្ខោនខោល និង​កន្ទុយ​ត្រី​ខាង​ក្រោយ​ យកលំនាំតាមរាជវង្សក្សត្រនាសម័យ
កណ្តាល សតវត្សទី១៥ – ១៨ ។

No comments