តោះមកស្តាប់ ប្រវត្តិចេតិយ ជ័យនន្ទ ដែលសង់ក្នុងបរិវេណប្រាសាទអង្គរវត្ត(មានវីដេអូ)
សៀមរាប៖ មានមនុស្សតិចណាស់ ដែលបានដឹងពីប្រវត្តិចេតិយ ជ័យនន្ទ អ្នកខ្លះក៏មិនដឹងថាជាចេតិយផង ចំណែកអ្នកខ្លះទៀត ក៏មិនទាន់បានឃើញដែរ។ តើចេតិយនេះមានមានប្រវត្តិបែបណា? ហេតុអ្វីបានជាមនុស្សនៅសម័យនោះ សង់ចេតិយក្នុងបរិវេណប្រាសាទយ៉ាងដូច្នេះ?
ចេតិយ ជ័យនន្ទ មានទីតាំងស្ថិតនៅខាងក្រោយក្នុងបរិវេណប្រាសាទអង្គរវត្ត ទិសខាងកើត នៃថែវទី៣។ ទល់មុខចេតិយ ជ័យនន្ទ មានសិលាចារឹកមួយផ្ទាំង បានសរសេររៀបរាប់យ៉ាងពិស្ដារ ជុំវិញប្រវត្តិនៃការសង់ចេតិយ។ យោងតាមការស្រាវជ្រាវរបស់លោកស្រីបណ្ឌិត ពៅ សាវរស់ ដែលជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ បានឱ្យដឹងថា ចេតិយនេះ សង់ឡើងនៅឆ្នាំ ១៧០១ នៃគ.ស និង ១៦២៣ សករាជ។
តាមសិលាចារឹកដដែល ចេតិយនេះសង់ឡើងដោយលោក ជ័យនន្ទ ដើម្បីតម្កល់សពប្រពន្ធ និងកូន ហើយមិនរកទីណាឱ្យស័ក្តិសម ក៏សម្រេចសង់ចេតិយនេះនៅក្នុងបរិវេណ ប្រាសាទអង្គរវត្តតែម្តង។ យោងតាមសិលាចារឹក ចាប់ពីស.វទី១៦ ដល់ទី១៨ ប្រាសាទអង្គរវត្ត ត្រូវបានគេឱ្យឈ្មោះថា «ព្រះវិស្ណុលោក» ដែលជាព្រះបច្ឆាមរណនាមរបស់ព្រះបាទ សូរ្យវរ្ម័នទី២។ នេះមានន័យថា ប្រាសាទអង្គរវត្តនាសម័យកាលនោះ ត្រូវបានគេចាត់ទុក ជាប្រាសាទផង និងជាចេតិយផង។ ដូច្នេះវាមិនចម្លែកទេ ដែលពេលនោះគេសង់ចេតិយនៅជុំវិញបរិវេណប្រាសាទយ៉ាងដូច្នេះ៕
ចង់ជ្រាបច្បាស់ពីរឿងរ៉ាវទាំងនេះ សូមស្តាប់បទសម្ភាស រវាងអ្នកសារព័ត៌មានថ្មីៗ និងលោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ ដូចតទៅ៖

Post a Comment