តោះត្រល់ ត្រូវវៀតណាមអភិវឌ្ឍឱ្យក្លាយជាកោះបាលីទី២ មានតម្លៃ១៦ពាន់លានដុល្លារ
កោះដែលមានចម្ងាយត្រឹម១៥គីឡូម៉ែត្រពីកម្ពុជានេះ កំពុងទាក់ទាញភ្ញៀវទេសចរណ៍ខ្លាំង ក្រោយពីបានរៀបចំកម្មវិធី Miss Global 2017 កន្លងទៅ។ ក្រុមមន្ត្រីក្នុងស្រុកថ្លែងថាមានគម្រោងអភិវឌ្ឍន៍ជាង ២៥០ គម្រោងគិតជាទឹកប្រាក់ជាង ១៤ ពាន់លានដុល្លារ។ គម្រោងអភិវឌ្ឍន៍ដ៏ធំនោះរួមមានការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិថ្មីមួយដែលនៅជំហានទីមួយបានបើកដំណើរការជើងហោះហើរពាណិជ្ជកម្មនាពេលថ្មីៗនេះ។
អតីតកោះរបស់ខ្មែរ ដែលមានទំហំដីស្មើប្រទេសសិង្ហបុរីមួយនេះ កាលពីចុងឆ្នាំ ២០១៥ មានសួនសត្វដែលមានសត្វចំនួន ៣ ពាន់ក្បាល និងពូជសត្វចំនួន ១៥០ ប្រភេទដែលត្រូវបានប្រតិបត្តិការដោយក្រុមហ៊ុន Vinpearl Safari Phu Quoc បានបើកដំណើរការស្វាគមន៍សាធារណជននៅភាគខាងជើងនៃដីកោះនេះ។
មន្ត្រីរដ្ឋាភិបាលក្នុងមូលដ្ឋានបានឲ្យដឹងថាសណ្ឋាគារជាច្រើននឹងត្រូវសាងសង់ឡើងនៅកោះត្រល់ដើម្បីត្រៀមទទួលភ្ញៀវទេសចរដែលអាចមានចំនួន ៣ លាននាក់ក្នុងមួយឆ្នាំនៅត្រឹមឆ្នាំ ២០២០ ខាងមុខនេះដោយកើនឡើងពីចំនួន ១,៤៥ លាននាក់ដែលបានកត់ត្រាកាលពីឆ្នាំមុនដោយក្នុងចំណោមភ្ញៀវទាំងនោះភ្ញៀវទេសចរបរទេសមានចំនួន ១៤ ភាគរយ ភាគច្រើនមកពីតំបន់អឺរ៉ុប។
Post a Comment