loading...

ស្រីស្អាត ស៊ីន យូប៊ិន ទទួលបានតំណែង «តារាសម្ដែងស្រីឆ្នើមប្រចាំឆ្នាំ២០១៧» ខណៈ


សិល្បៈ៖ តារាសម្ដែងស្រីរាងតូចច្រឡឹង ស៊ីន យូប៊ិន ដែលត្រូវបានមហាជនស្គាល់តាមរយៈខ្សែភាពយន្តខា្នតធំ និង ខ្សែភាពយន្តភាគជាច្រើនរឿងនោះ ទើបតែទទួលបានតំណែងមួយក្ដៅៗ ដែលតំណែងនេះ គឺជាសេចក្ដីប៉ងប្រាថ្នារបស់អ្នកសិល្បៈជាច្រើនដួងដែលបាន និង កំពុងប្រឡូកក្នុងអាជីពជាតារាសម្ដែង ។

ពិតណាស់ តារាសម្ដែងស្រីដែលមានទាំងទេពកោសល្យ និង សម្រស់ ស៊ីន យូប៊ិន ទើបតែក្លាយជាម្ចាស់ «ពានរង្វាន់តារាសម្តែងស្រីឆ្នើមប្រចាំឆ្នាំ២០១៧» បន្ទាប់ពីតារាស្រីដួងនេះ បានប្រឡូកខ្លួនក្នុងវិថីសិល្បៈអស់រយៈពេល ៣ ឆ្នាំ» ។

បើតាមទំព័រហ្វេសប៊ុកតារាស្រី ស៊ីន យូប៊ិន បានរៀបរាប់ទាំងសេចសក្ដីរំភើបថា «ទីបំផុតនាងបានក្លាយជាម្ចាស់ «ពានរង្វាន់តារាសម្តែងស្រីឆ្នើមប្រចាំឆ្នាំ២០១៧» best actress award of the year នេះជាសមិទ្ធិផលដែលនាងខ្ញុំទទួលបានក្រោយការតសូ៑លើវិថីសិល្បៈរយៈពេល ៣ ឆ្នាំរបស់នាងខ្ញុំ» ។

ស្រីស្អាតរូបនេះបន្តថា «យូប៊ិន សូមអរគុណសម្រាប់ការគាំទ្រ និងការលើកទឹកចិត្តពីសំណាក់ទស្សនិកជន និងបណ្តា fanclub របស់ យូប៊ិន ទាំងអស់ក៏ដូចជាអរគុណដល់អគ្គនាយកដ្ឋានភាពយន្ត ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងផលិតករគ្រប់ស្ថាប័នដែលតែងតែផ្តល់ឱកាសដល់រូបនាងខ្ញុំ ក៏ដូចជាការផ្តល់នូវដំបូន្មាន និងបទពិសោធល្អៗរហូតដល់នាងខ្ញុំមានឱកាសបានក្លាយជាម្ចាស់ «ពានរង្វាន់តារាសម្តែងស្រីឆ្នើមប្រចាំឆ្នាំ២០១៧» នេះ នាងខ្ញុំមានតែពាក្យអរគុណ និងសន្យាថានឹងខិតខំបន្តទៀតដើម្បីលើកស្ទួយសិល្បៈទី៧របស់យើង» ៕









No comments