loading...

វត្ថុ​បុរាណ​ពាន់​ឆ្នាំ ​កប់​ក្រោម​ប្រាសាទ​តាព្រហ្ម ​ត្រូវ​គេ​បង្ហាញ​ហើយ

​វត្ថុ​សិល្បៈ​បុរាណ​មាន​អាយុ​ជាងមួយពាន់​ឆ្នាំ​​ត្រូវបាន​រកឃើញ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​តាំង​ពី​ឆ្នាំ​២០១២ ​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​ហើយ និងកំពុងបញ្ជូនទៅរក្សា​ទុក​ក្រសួងវ​ប្បធម៌ និង​វិចិត្រ​សិល្បៈ​ជា​អ្នក​រក្សា​ទុក​។
 
លោក គង់ វីរៈ បាន​ឱ្យដឹង​ថា ក្នុង​ឱកាស​មក​ពិនិត្យ​ទទួល​វត្ថុ​សិល្បៈ​បុរាណ​ពី​អាជ្ញាធរ​ជាតិ​អប្សរា​ដែលបាន​ពីការ​ធ្វើ​កំណាយ​សិក្សា​ស្រាវជ្រាវ កំណាយ​ជួសជុល​ផ្សេងៗ​នៅក្នុង​តំបន់​អង្គរ​កន្លងមក​គឺមាន​ដូចជា៖ មកុដ​មាស ឬភ្នួង​សក់​មួយ សន្លឹក​មាស​ដែលចារ​ជា​យ័ន្ត​ផ្សេងៗ​សម្រាប់​បញ្ចុះ​នៅតាម​បល្ល័ង្ក​នៅក្នុង​ប្រាសាទ​ចំនួន ១៦​សន្លឹក ចិញ្ចៀន​មាស ១វង់ និង​ព្រះពុទ្ធ​រូប​ចំនួន​២អង្គ៕


No comments