loading...

តៃវ៉ាន់ដាក់ស្រ្តីស្អាតស្លៀកប៊ីគិនីចូលក្នុងទូម៉ាស៊ីនហ្គេម ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីអតិថិជន (មានវីដេអូ)

ដើម្បីជាការទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ក្រុមអ្នកនិយាមលេងហ្គេមជាមួយស្លត់ម៉ាស៊ីននោះ នៅក្នុងទីក្រុង Tainan កោះតៃវ៉ាន់ បានរៀបចំកម្មវិធីពិសេសមួយគឺដាក់ស្រីស្អាតស្លៀកប៊ីគិនីចំនួន ៤ នាក់ចូលទៅក្នុងទូម៉ាស៊ីនហ្គេម ដើម្បីឲ្យពួកនាងចូលរួមក្នុងសកម្មភាពនៃការលេងហ្គេមនោះ។ មុនដំបូងមានមនុស្សជាច្រើនចាប់អារម្មណ៍កម្មវិធីពិសេសនេះ ហើយពួកគេបានទិញកាក់ជាច្រើន ដើម្បីបានលេងហ្គេមជាមួយនឹងស្រ្តីស្អាតទាំងអស់នេះ។

តែយ៉ាងណាក្តី  ក្រោយមកកម្មវិធីពិសេសនេះហាក់ធ្លាក់ការចាប់អារម្មណ៍បន្តិច បន្ទាប់ពីក្រុមអ្នកចូលចិត្តចិត្តលេងហ្គេមភាគច្រើនយល់ថា ហ្គេមថ្មីនេះគ្មានអីពិសេសជាងហ្គេមធម្មតានោះទេ តែពួកគេត្រូវចំណាយកាក់ច្រើនជាងការលេងហ្គេមធម្មតា។ ចំណែកឯក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមខ្លះវិញបានសម្តែងនូវការមិនពេញចិត្តជាមួយនឹងកម្មវិធីពិសេសនេះទេ ដោយពួកគេបានបញ្ចេញមតិថា សកម្មភាពនេះហាក់ដូចជាមិនសមរម្យទាល់តែសោះ ហើយវាបង្កើតឡើងដើម្បីគ្រាន់តែចង់បានប្រាក់ពីអ្នកលេងហ្គេមតែប៉ុណ្ណោះ។ សូមអញ្ចើញប្រិយមិត្តទស្សនាវីដេអូនៃហេតុការណ៍នេះ ដូចខាងក្រោមនេះ៖



No comments