សុគន្ធ ថេរ៉ាយុ ពោលវាចាស្មោះស្នេហ៍ ដួង ម៉ានិច
ភ្នំពេញ៖ ជារឿយៗ តារាចម្រៀងទើបឡើងសេរីឡាន សុគន្ធ ថេរ៉ាយុ តែងតែបង្ហោះរូបផ្អែមល្ហែមជាមួយតារាសម្តែង ដួង ម៉ានិច ដែលធ្វើឲ្យមហាជនទូទៅមានការសង្ស័យថា តារាទាំងពីរដួងនេះ មានទំនាក់ទំនងស្នេហាជាមួយគ្នា ។ ការនឹកស្មានរបស់មជ្ឈដ្ឋានទូទៅ ពិតជាមិនខុសមែន កាលពីម្សិលមិញថ្ងៃទី៩ ធ្នូ កំលោះថោន សុគន្ធ ថេរ៉ាយុ បានយកបណ្តាញសង្គមអ៊ីនស្ត្រាក្រាមជាកន្លែងលាតត្រដាងស្នេហ៍ឲ្យមហាជនទូទៅបានដឹងឮ ជាពិសេសបុរសៗ កុំឲ្យប៉ងស្នេហ៍ ដួង ម៉ានិច ទៀត ព្រោះនាងមានអ្នកថែហើយ ។
ក្នុងសារស្នេហាបង្ហាញជាសាធារណៈនោះ តារាចម្រៀង សុគន្ធ ថេរ៉ាយុ បានសរសេរថា «ស្នេហ៍ស្នោះមួយគូ» ។ ក្រោយបង្ហោះសារមិនទាន់បានមួយម៉ោងផង បានធ្វើមជ្ឈដ្ឋានទូទៅមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងបានចូលរួមខមមិនសរសើរថា «សមគ្នាណាស់» និងអ្នកគាំទ្រមួយចំនួនទៀតបានខមមិនថា «ចង់ឃើញអ្នកទាំងពីររៀបការ ឆាប់ៗ» ។ ទន្ទឹមនឹងសារជូនពរនេះ ម្ចាស់គណនីអ៊ីនស្ត្រាក្រាមតារាចម្រៀង សុគន្ធ ថេរ៉ាយុ បានខមមិនតបដោយក្តីអំណរចំពោះបងប្អូនដែលមានការស្រលាញ់ និងគាំទ្រ ។ ចំណែកឯ រឿងពាក់ព័ន្ធទំនាក់ទំនងស្នេហាជាមួយ ដួង ម៉ានិច, សុគន្ធ ថេរ៉ាយុ មិនបានបញ្ជាក់ថាយ៉ាណានោះទេ ៕
Post a Comment