នារីវ័យក្មេងលក់ព្រហ្មចារិនីតម្លៃជិត៤លានដុល្លារអាមេរិក
បើយោងតាមគេហទំព័រដ៏ចម្រូងចម្រាសមួយ ឈ្មោះ Cinderella Escorts ជាទីពេញនិយមរបស់អតិថិជនទាំងចាស់ ទាំងក្មេង ដែលនិយមចូលចិត្តទិញព្រហ្មចារិនីរបស់ស្ត្រី តាមអ៊ីនធឺរណិត បានឲ្យដឹងថា នាង Jan Zakobielski តែងតែទៅរស់នៅក្នុងផ្ទះឪពុកម្តាយរបស់នាង នៅក្នុងទីក្រុង Dortmund ប្រទេសអាល្លឺម៉ង់។ ប្រសិនបើណាដែលចង់រួមភេទជាមួយនាង គឺត្រូវដាក់ប្រាក់បញ្ញើចំនួន៤០ភាគរយ ដោយផ្ទេរប្រាក់ទៅគណនីធនាគាររបស់Cinderella ជាមុន។ រីឯប្រាក់ដែលនៅសល់ត្រូវបានបង់ជាសាច់ប្រាក់សុទ្ធទៅឱ្យស្ត្រី នៅឯកន្លែងរួមភេទនោះ។
ដោយឡែក នាង Giselle អាយុ១៩ឆ្នាំជាតារ៉ាម៉ូដែលម្នាក់ បាននិយាយថា បទពិសោធទាំងអស់នេះ គឺជាក្តីសុបិនមួយដែលបានក្លាយជាការពិត បន្ទាប់ពីនាងបានលក់ព្រហ្មចារិនី (ភាពបរិសុទ្ធ បើបុរសហៅថា “ព្រហ្មចារី” តែយើងទម្លាប់ហៅខុសតៗមក ឲ្យតែនារីក្រមុំបរិសុទ្ធ ហៅព្រហ្មចារី)របស់នាង ក្នុងតម្លៃ៣,៩ លានដុល្លារសហរដ្ឋអាមេរិកទៅឱ្យអ្នកជំនួញម្នាក់(មិនប្រាប់ឈ្មោះ) រស់នៅក្នុង Abu Dhabi។
យោងតាមគេហទំព័រខាងលើ បានឲ្យដឹងថា ការដេញថ្លៃលក់ព្រហ្មចារិនីរបស់នាងGiselle តារាម៉ូដែលនេះ គឺមានតម្លៃខ្ពស់ជាងគេ ហើយលំដាប់ទី២ គឺតារាសម្ដែងហូលីវូដ មកពីទីក្រុងឡូសអាន់ជឺឡែស មានតម្លៃ២,៤ លានដុល្លារ ខណៈការដេញថ្លៃខ្ពស់បំផុត លំដាប់ទីបី គឺអ្នកនយោបាយ មកពីប្រទេសរុស្ស៊ី ចំនួន ១,៨លាន។ ចំពោះឈ្មោះរបស់អ្នកដេញថ្លៃ គឺត្រូវបានគេរក្សាទុកជាការសម្ងាត់។
នៅក្នុងសេចក្តីថ្លែងការណ៍ តាមវីដេអូមួយ នៅលើគេហទំព័រនោះ នាង Giselle បាននិយាយថា នាងសប្បាយចិត្ត និងមានទំនុកចិត្តលើជម្រើសរបស់នាង ហើយនាងបានហៅការដេញថ្លៃនេះ ថា “សុបិនក្លាយជាការពិត”។
នាង Giselle បាននិយាយថា “ស្ត្រីគ្រប់រូបត្រូវសម្រេចចិត្ត ដោយខ្លួនឯង ថាតើការផ្តល់ព្រហ្មចារិនីរបស់ខ្លួនដល់មិត្តប្រុស ដោយឥតគិតថ្លៃ ហើយក្រោយមកត្រូវគេបោះបង់ចោល និងការលក់ព្រហ្មចារិនីរបស់ខ្លួនយកលុយ ថាតើមួយណាប្រសើរជាង? ប៉ុន្តែបើផ្ដល់ព្រហ្មចារិនីរបស់ខ្លួនដល់ស្វាមីគួរជាទីស្រឡាញ់របស់ខ្លួនសម្រាប់អនាគតនោះ គឺជារឿងត្រឹមត្រូវបំផុត។ ចុះបើយើងឲ្យរបស់ពិសេសយើងទៅសង្សារដោយឥតប្រយោជន៍៍ ហើយត្រូវគេបោះបង់យើងចោលនោះ គឺយើងពិតជាគ្មានតម្លៃអ្វីបន្តិចសោះ។ បើទោះជារឿងនេះ គឺគិតថា វាប៉ះពាល់ដល់សីលធម៌ក៏ពិតមែន ប៉ុន្តែសម្រាប់រូបខ្ញុំ គឺខ្ញុំគិតថា ខ្ញុំបានសម្រេចចិត្តត្រឹមត្រូវ ហើយឥឡូវនេះខ្ញុំអាចធ្វើអ្វីបានតាមចិត្ត ទាំងការសិក្សា នៅគ្រប់ទីកន្លែង រួមទាំងការទិញផ្ទះថ្មី និងធ្វើដំណើរជុំវិញពិភពលោកជាដើម។ ដូច្នេះវាបានផ្តល់ឱកាសឲ្យខ្ញុំបានច្រើន”។
នាង Giselle បាននិយាយថា ប្រសិនបើខ្ញុំចង់ចំណាយពេលរបស់ខ្ញុំជាលើកដំបូងជាមួយអ្នកណាម្នាក់ដែលមិនមែនជាស្នេហាដំបូងរបស់ខ្ញុំនោះ គឺជាការសម្រេចចិត្តរបស់ខ្ញុំ ហើយខ្ញុំសប្បាយរីករាយ ក្នុងការចូលរួម ក្នុងនិន្នាការថ្មី ដែលជាផ្នែកមួយ នៃចលនារបស់ស្ត្រី ក្នុងប្រវត្ដិសាស្ដ្រ នាពេលបច្ចុប្បន្ននេះ៕
Post a Comment